បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ១១:១៦, ១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​ទៅ​ម៉ូសេ​ថា​៖ ​«​ចូរ​ប្រមូល​បុរស​ចាស់​ទុំ​នៃ​អ៊ីស្រាអែល​៧០​នាក់​មក​ឯ​ខ្ញុំ ជា​ពួក​បុរស​ដែល​អ្នក​ស្គាល់​ច្បាស់​ថា​ជា​បុរស​ចាស់​ទុំ និង​ជា​អ្នក​ដឹក​នាំ​បណ្ដា​ជន។+ ចូរ​នាំ​ពួក​គេ​ទៅ​ឈរ​នៅ​ត្រសាល​ជំនុំ​ជា​មួយ​នឹង​អ្នក។ ១៧ ខ្ញុំ​នឹង​ចុះ​ទៅ+និយាយ​ជា​មួយ​នឹង​អ្នក​នៅ​ទី​នោះ+ ហើយ​ខ្ញុំ​នឹង​ដក​យក​ឫទ្ធានុភាព+ខ្លះ​របស់​ខ្ញុំ​ចេញ​ពី​អ្នក យក​ទៅ​ដាក់​លើ​ពួក​គេ។ ពួក​គេ​នឹង​ជួយ​សម្រាល​បន្ទុក​អ្នក​ក្នុង​ការ​មើល​ខុស​ត្រូវ​បណ្ដា​ជន ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​បន្ទុក​តែ​ម្នាក់​ឯង​ទៀត។+

  • អ្នកសម្រេចក្ដី ៦:៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ ក្រោយ​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​គេឌាន។+ គាត់​ផ្លុំ​ស្នែង​ឡើង+ ហើយ​កូន​ចៅ​អាប៊ីអ៊ីសឺ+ក៏​ប្រមូល​គ្នា​ទៅ​តាម​គាត់។

  • អ្នកសម្រេចក្ដី ១១:២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ក្រោយ​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​មក​លើ​យែបថា។+ រួច​គាត់​ធ្វើ​ដំណើរ​កាត់​ស្រុក​គីលាត និង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ ទៅ​ក្រុង​មីសពេ​នៃ​ស្រុក​គីលាត។+ បន្ទាប់​មក គាត់​ចេញ​ពី​ទី​នោះ ហើយ​បន្ត​ដំណើរ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន។

  • អ្នកសម្រេចក្ដី ១៤:៥, ៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ម្ល៉ោះ​ហើយ ឪពុក​ម្ដាយ​ក៏​ធ្វើ​ដំណើរ​ជា​មួយ​នឹង​សាំសុន​ទៅ​ក្រុង​ធីមណា។ ពេល​មក​ដល់​ចម្ការ​ទំពាំង​បាយ​ជូរ​នៅ​ក្រុង​ធីមណា ស្រាប់​តែ​មាន​តោ​ឈ្មោល​ស្ទាវ​មួយ​ចេញ​មក​គ្រហឹម​ដាក់​សាំសុន។ ៦ ពេល​នោះ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​មក​លើ​គាត់។+ គាត់​ក៏​ចាប់​ហែក​តោ​នោះ​ជា​ពីរ ដូច​គេ​ហែក​កូន​ពពែ​ជា​ពីរ​ដោយ​ដៃ​ទទេ។ ប៉ុន្តែ គាត់​មិន​បាន​ប្រាប់​រឿង​នេះ​ដល់​ឪពុក​ម្ដាយ​ទេ។

  • អ្នកសម្រេចក្ដី ១៥:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ កាល​ដែល​ឃើញ​សាំសុន​មក​ដល់​លេហ៊ី ពួក​ភីលីស្ទីន​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង។ បន្ទាប់​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​សាំសុន+ ធ្វើ​ឲ្យ​ចំណង​ខ្សែ​ពួរ​ដែល​ចង​ដៃ​គាត់​ត្រូវ​ដាច់​យ៉ាង​ផុយ ដូច​សរសៃ​អំបោះ​ដែល​ត្រូវ​ភ្លើង​រោល។+

  • សាំយូអែលទី១ ១១:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ពេល​សុល​ឮ​ពាក្យ​ទាំង​នោះ ឫទ្ធានុភាព​របស់​ព្រះ​បាន​មាន​ឥទ្ធិពល​ទៅ​លើ​គាត់+ ហើយ​គាត់​ខឹង​យ៉ាង​ខ្លាំង។

  • សាំយូអែលទី១ ១៦:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ម្ល៉ោះ​ហើយ សាំយូអែល​បាន​យក​ស្នែង​មក​ចាក់​ប្រេង+លើ​ក្បាល​ដាវីឌ​នៅ​ចំពោះ​មុខ​បង​ប្រុស​ៗ​របស់​គាត់។ ចាប់​ពី​ថ្ងៃ​នោះ​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​ទៅ​លើ​ដាវីឌ។+ ក្រោយ​មក សាំយូអែល​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ាម៉ា​វិញ។+

  • ប្រវត្តិហេតុទី២ ១៥:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ នៅ​ថ្ងៃ​មួយ ឫទ្ធានុភាព​របស់​ព្រះ​បាន​ដឹក​នាំ​អាសារៀ​ជា​កូន​អូដេត

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក