-
អ្នកសម្រេចក្ដី ៣:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ពេលជនជាតិអ៊ីស្រាអែលស្រែករកព្រះយេហូវ៉ាឲ្យជួយ+ ព្រះយេហូវ៉ាបានតែងតាំងឲ្យមានអ្នកសង្គ្រោះម្នាក់។+ អ្នកនោះឈ្មោះអុតនាល+ជាកូនប្រុសកេណាស និងត្រូវជាក្មួយរបស់កាលែប។ ១០ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាក៏មានឥទ្ធិពលទៅលើអុតនាល+ ហើយគាត់បានទៅជាអ្នកសម្រេចក្ដីរបស់ជនជាតិអ៊ីស្រាអែល។ ពេលគាត់ចេញទៅច្បាំង ព្រះយេហូវ៉ាបានប្រគល់គូសានរីសាថេមជាស្ដេចនៃតំបន់មេសូប៉ូតាមា*ទៅក្នុងកណ្ដាប់ដៃគាត់ បានជាគាត់អាចយកឈ្នះគូសានរីសាថេមបាន។
-
-
អ្នកសម្រេចក្ដី ១៣:២៤, ២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ក្រោយមក ប្រពន្ធរបស់ម៉ាណូអាកើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថាសាំសុន។+ កាលដែលកូននោះកាន់តែធំឡើង ព្រះយេហូវ៉ាបន្តឲ្យពរកូននោះ។ ២៥ ក្រោយមកទៀត ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាចាប់ផ្ដើមមានឥទ្ធិពលលើសាំសុន+ ពេលដែលគាត់នៅម៉ាហានេដាន់។+ កន្លែងនោះស្ថិតនៅរវាងក្រុងសូរ៉ានិងក្រុងអែសថោល។+
-
-
អ្នកសម្រេចក្ដី ១៤:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពេលនោះឫទ្ធានុភាពរបស់ព្រះយេហូវ៉ាមានឥទ្ធិពលមកលើគាត់។+ គាត់ក៏ចាប់ហែកតោនោះជាពីរ ដូចគេហែកកូនពពែជាពីរដោយដៃទទេ។ ប៉ុន្តែ គាត់មិនបានប្រាប់រឿងនេះដល់ឪពុកម្ដាយទេ។
-