-
ច្បាប់លេវី ២៥:៣៣, ៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៣ ទោះជាពួកលេវីមិនបានទិញផ្ទះនោះមកវិញក្ដី ក៏ផ្ទះដែលលក់នោះនឹងត្រូវប្រគល់ដល់ពួកគេវិញនៅឆ្នាំសោមនស្ស+ ព្រោះផ្ទះនៅក្នុងក្រុងរបស់ពួកលេវី ជាមត៌ករបស់ពួកគេក្នុងចំណោមជនជាតិអ៊ីស្រាអែល។+ ៣៤ ប៉ុន្តែ ពួកគេមិនត្រូវលក់វាលស្មៅជុំវិញ+ក្រុងទាំងនោះឡើយ ព្រោះនោះជាកម្មសិទ្ធិផ្ដាច់មុខរបស់ពួកគេ។
-
-
ជំរឿនបណ្ដាជន ៣៥:២-៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «ចូរបង្គាប់បណ្ដាជនអ៊ីស្រាអែលឲ្យពួកគេ ប្រគល់ក្រុងខ្លះជាចំណែកមត៌ករបស់ខ្លួន ព្រមទាំងតំបន់វាលស្មៅជុំវិញ ដល់ពួកលេវីទុកជាទីលំនៅ។+ ៣ ដូច្នេះ ពួកលេវីនឹងរស់នៅក្នុងក្រុងទាំងនោះ ហើយតំបន់វាលស្មៅទុកសម្រាប់ហ្វូងចៀម ហ្វូងពពែ និងប្រដាប់ប្រដាផ្សេងៗ ព្រមទាំងសម្រាប់សត្វឯទៀតរបស់ពួកគេ។ ៤ តំបន់វាលស្មៅដែលត្រូវប្រគល់ឲ្យពួកលេវី អ្នករាល់គ្នាត្រូវវាស់ចេញពីកំពែងក្រុងនៅជុំវិញ ប្រវែង១.០០០ហត្ថ។*
-