បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ១៤:២-៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ អេសា​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​ពេញ​ចិត្ត។ ៣ គាត់​បាន​បំផ្លាញ​ទី​បូជា​របស់​ព្រះ​នៃ​ជន​ជាតិ​ដទៃ+ ព្រម​ទាំង​ទី​ខ្ពស់​ពិសិដ្ឋ​នា​នា។ គាត់​ក៏​បំបាក់​បំបែក​បង្គោល​ថ្ម​ពិសិដ្ឋ*+ និង​កាប់​រំលំ​បង្គោល​ឈើ​ពិសិដ្ឋ*ដែរ។+ ៤ បន្ថែម​ទៅ​ទៀត គាត់​បាន​លើក​ទឹក​ចិត្ត​បណ្ដា​ជន​យូដា​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ ហើយ​ឲ្យ​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​លោក។ ៥ គាត់​បាន​បំផ្លាញ​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​និង​កន្លែង​ដុត​គ្រឿង​ក្រអូប អស់​ពី​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា។+ រាជាណាចក្រ​របស់​គាត់​មាន​សេចក្ដី​សុខសាន្តត្រាណ។

  • ប្រវត្តិហេតុទី២ ១៤:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ បន្ទាប់​មក អេសា​បាន​អង្វរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា+ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ទោះ​ជា​យើង​ខ្លាំង*ឬ​ខ្សោយ​ក៏​ដោយ ក៏​លោក​អាច​ជួយ​យើង​យក​ឈ្នះ​បាន​ដែរ។+ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ! សូម​ជួយ​យើង​ផង ព្រោះ​យើង​ទុក​ចិត្ត​លើ​លោក​ហើយ។+ យើង​ចេញ​ទៅ​ច្បាំង​នឹង​ពួក​គេ​ក្នុង​នាម​លោក។+ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ! សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​លោក​ឡើយ​»។+

  • ប្រវត្តិហេតុទី២ ១៥:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ទី​ខ្ពស់​ពិសិដ្ឋ+ពី​ស្រុក​អ៊ីស្រាអែល​ទេ។+ ទោះ​ជា​ដូច្នោះ​ក៏​ដោយ អេសា​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អស់​មួយ​ជីវិត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក