បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៣៦:១៣-២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ បន្ទាប់​មក រ៉ាបសាកេ​ក៏​ឈរ​បន្លឺ​សំឡេង​ខ្លាំង​ៗ​ជា​ភាសា​របស់​ជនជាតិ​យូដា+ថា​៖ ​«​ចូរ​ស្ដាប់​ប្រសាសន៍​របស់​ស្ដេច​ស្រុក​អាស៊ីរី​ជា​ស្ដេច​ដ៏​ខ្លាំង​ក្លា។+ ១៤ លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹កុំ​ចាញ់​បញ្ឆោត​ហេសេគា​ឲ្យ​សោះ ព្រោះ​គាត់​មិន​អាច​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​ខ្ញុំ​បាន​ឡើយ។+ ១៥ កុំ​ជឿ​តាម​ហេសេគា ទៅ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា+ ដោយ​សារ​តែ​គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ច្បាស់​ជា​សង្គ្រោះ​យើង​មិន​ខាន ហើយ​ក្រុង​នេះ​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​នោះ​ទេ​»។ ១៦ កុំ​ស្ដាប់​ហេសេគា​ឲ្យ​សោះ ព្រោះ​ស្ដេច​ស្រុក​អាស៊ីរី​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ចូរ​ព្រម​ចុះ​ចូល​នឹង​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ​និង​ផ្លែ​ល្វា​ពី​ចម្ការ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​នឹង​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន ១៧ រហូត​ដល់​ខ្ញុំ​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​ស្រុក​មួយ​ដូច​ស្រុក​អ្នក​រាល់​គ្នា​ដែរ+ គឺ​ស្រុក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ស្រូវ ស្រា​ថ្មី* នំ​ប៉័ង និង​ចម្ការ​ទំពាំង​បាយ​ជូរ។ ១៨ កុំ​ស្ដាប់​ហេសេគា​ឲ្យ​សោះ ព្រោះ​គាត់​បញ្ឆោត​អ្នក​រាល់​គ្នា​ទេ ដោយ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​យើង​រាល់​គ្នា›។ ក្នុង​ចំណោម​ព្រះ​របស់​ប្រជា​ជាតិ​ទាំង​ឡាយ គ្មាន​ព្រះ​ណា​អាច​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​បាន​ទេ មែន​ទេ?+ ១៩ ចុះ​ព្រះ​នៃ​ក្រុង​ហាម៉ាត ក្រុង​អើផាត+ និង​ព្រះ​នៃ​ក្រុង​សេផាវែម+ តើ​ព្រះ​ទាំង​នោះ​បាន​សង្គ្រោះ​ស្រុក​សាម៉ារី​ពី​កណ្ដាប់​ដៃ​របស់​ខ្ញុំ​ឬ?+ ២០ បើ​បណ្ដា​ព្រះ​ទាំង​នោះ​មិន​អាច​សង្គ្រោះ​ទឹក​ដី​របស់​ពួក​គេ​ពី​កណ្ដាប់​ដៃ​ខ្ញុំ​បាន​ទៅ​ហើយ ចុះ​ទម្រាំ​ព្រះ​យេហូវ៉ា តើ​នឹង​អាច​សង្គ្រោះ​ក្រុង​យេរូសាឡិម​ពី​កណ្ដាប់​ដៃ​ខ្ញុំ​ម្ដេច​បាន?​»​›​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក