-
អេសាយ ៣៩:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៩ គ្រានោះ បេរ៉ូដាកបាឡាដាន់ជាស្ដេចស្រុកបាប៊ីឡូន ដែលត្រូវជាកូនរបស់បាឡាដាន បានចាត់អ្នកនាំសារឲ្យយកសំបុត្រនិងអំណោយទៅជូនហេសេគា+ ព្រោះគាត់បានឮថាហេសេគាឈឺ ហើយបានជាឡើងវិញ។+ ២ ហេសេគាបានទទួលស្វាគមន៍ពួកគេ រួចបានបង្ហាញពួកគេនូវទ្រព្យទាំងអស់របស់គាត់ គឺមាសប្រាក់ ប្រេងក្រអូប* និងប្រេងមានតម្លៃ គ្រឿងសាស្ត្រាវុធ និងអ្វីគ្រប់យ៉ាងដែលមានក្នុងឃ្លាំង។+ ហេសេគាក៏បានឲ្យពួកគេមើលសព្វគ្រប់ក្នុងវិមានគាត់ និងរបស់សព្វសារពើក្នុងរាជាណាចក្រទាំងមូល។
-