-
បណ្ដាស្ដេចទី២ ២០:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ «ចូរត្រឡប់ទៅប្រាប់ហេសេគាជាអ្នកដឹកនាំរាស្ត្ររបស់ខ្ញុំថា៖ ‹ព្រះយេហូវ៉ាដែលជាព្រះរបស់ដាវីឌជាបុព្វបុរសរបស់អ្នក បានមានប្រសាសន៍ថា៖ «ខ្ញុំបានឮសេចក្ដីអធិដ្ឋានរបស់អ្នកហើយ ក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។+ ខ្ញុំនឹងធ្វើឲ្យអ្នកជាសះស្បើយ។+ នៅថ្ងៃទី៣ អ្នកនឹងឡើងទៅវិហាររបស់ព្រះយេហូវ៉ា។+
-
-
បណ្ដាស្ដេចទី២ ២០:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ គ្រានោះ បេរ៉ូដាកបាឡាដាន់ជាស្ដេចស្រុកបាប៊ីឡូន ដែលត្រូវជាកូនបាឡាដាន បានចាត់អ្នកនាំសារឲ្យយកសំបុត្រនិងអំណោយទៅជូនហេសេគា ព្រោះគាត់បានឮថាហេសេគាឈឺ។+ ១៣ ហេសេគាបានទទួលស្វាគមន៍ពួកគេ រួចបានបង្ហាញពួកគេនូវទ្រព្យទាំងអស់របស់គាត់+ គឺមាសប្រាក់ ប្រេងក្រអូប* និងប្រេងមានតម្លៃ គ្រឿងសស្ដ្រាវុធ និងអ្វីគ្រប់យ៉ាងដែលមានក្នុងឃ្លាំង។ ហេសេគាក៏បានឲ្យពួកគេមើលសព្វគ្រប់ក្នុងវិមានគាត់ និងរបស់សព្វសារពើក្នុងរាជាណាចក្រទាំងមូល។
-