បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៣៦:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ពេល​សេដេគា+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២១​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១១​ឆ្នាំ។+

  • ប្រវត្តិហេតុទី២ ៣៦:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ បន្ថែម​ទៅ​ទៀត គាត់​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​នេប៊ូក្នេសា+ ជា​អ្នក​ដែល​បាន​ឲ្យ​គាត់​ស្បថ​ក្នុង​នាម​ព្រះ។ សេដេគា​នៅ​តែ​មាន​ចិត្ត​រឹង​រូស ហើយ​មិន​ព្រម​បែរ​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទេ។

  • យេរេមា ២៧:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ខ្ញុំ​ក៏​ប្រាប់​ពាក្យ​ដូច​នោះ​ដែរ​ទៅ​កាន់​សេដេគា+ជា​ស្ដេច​ស្រុក​យូដា​ថា​៖ ​«​ចូរ​ចុះ​ចូល*បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន និង​រាស្ត្រ​របស់​គាត់​ចុះ នោះ​អ្នក​នឹង​អាច​រស់​នៅ​ត​ទៅ​ទៀត។+

  • យេរេមា ៣៨:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ បន្ទាប់​មក យេរេមា​ក៏​និយាយ​ទៅ​កាន់​សេដេគា​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹បើ​លោក​ចុះ​ចូល​នឹង​ពួក​មន្ត្រី​របស់​ស្ដេច​ស្រុក​បាប៊ីឡូន នោះ​លោក​និង​ពួក​អ្នក​ផ្ទះ​របស់​លោក​នឹង​រួច​ជីវិត ហើយ​គេ​នឹង​មិន​ដុត​បំផ្លាញ​ក្រុង​នេះ​ចោល​ទេ។+

  • អេសេគាល ១៧:១២-១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​សូម​សួរ​ពូជ​ពង្ស​មនុស្ស​ដែល​បះ​បោរ​ប្រឆាំង​ថា​៖ ‹តើ​អ្នក​យល់​អត្ថន័យ​ពាក្យ​ប្រស្នា​ទាំង​នេះ​ទេ?›។ រួច​ចូរ​និយាយ​ថា​៖ ‹មើល! ស្ដេច​ស្រុក​បាប៊ីឡូន​បាន​មក​ក្រុង​យេរូសាឡិម ហើយ​នាំ​យក​ស្ដេច​ក្រុង​នោះ​និង​ពួក​មន្ត្រី ទៅ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​គាត់។+ ១៣ បន្ថែម​ទៅ​ទៀត ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​រើស​យក​បុគ្គល​ម្នាក់​ដែល​ជាប់​ពូជ​ស្ដេច+ ឲ្យ​មក​ធ្វើ​កិច្ច​ព្រម​ព្រៀង និង​ធ្វើ​សម្បថ​ជា​មួយ​នឹង​គាត់។+ រួច​មក ស្ដេច​នោះ​បាន​និរទេស​ពួក​អ្នក​មាន​មុខ​មាត់​ទៅ​ស្រុក​គាត់+ ១៤ ដើម្បី​បន្ទាប​រាជាណាចក្រ​នោះ​កុំ​ឲ្យ​ងើប​ឡើង​បាន។ រាជាណាចក្រ​នោះ​អាច​នៅ​គង់​វង្ស​បាន លុះ​ត្រា​តែ​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​គាត់។+ ១៥ ប៉ុន្តែ បុគ្គល​នោះ​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន+ ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​អេហ្ស៊ីប ដើម្បី​ស្នើ​សុំ​ហ្វូង​សេះ+និង​កង​ទ័ព​ដ៏​ធំ​ពី​ទី​នោះ។+ តើ​គាត់​នឹង​ទទួល​ជោគ​ជ័យ​ឬ? តើ​បុគ្គល​ដែល​ធ្វើ​ដូច្នេះ​អាច​រួច​ពី​ទោស​បាន​ទេ? តើ​បុគ្គល​ដែល​បំពាន​កិច្ច​ព្រម​ព្រៀង​អាច​រួច​ខ្លួន​ឬ?›។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក