-
អេសេគាល ១៧:១២-១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ «សូមសួរពូជពង្សមនុស្សដែលបះបោរប្រឆាំងថា៖ ‹តើអ្នកយល់អត្ថន័យពាក្យប្រស្នាទាំងនេះទេ?›។ រួចចូរនិយាយថា៖ ‹មើល! ស្ដេចស្រុកបាប៊ីឡូនបានមកក្រុងយេរូសាឡិម ហើយនាំយកស្ដេចក្រុងនោះនិងពួកមន្ត្រី ទៅស្រុកបាប៊ីឡូនជាមួយនឹងគាត់។+ ១៣ បន្ថែមទៅទៀត ស្ដេចស្រុកបាប៊ីឡូនក៏រើសយកបុគ្គលម្នាក់ដែលជាប់ពូជស្ដេច+ ឲ្យមកធ្វើកិច្ចព្រមព្រៀង និងធ្វើសម្បថជាមួយនឹងគាត់។+ រួចមក ស្ដេចនោះបាននិរទេសពួកអ្នកមានមុខមាត់ទៅស្រុកគាត់+ ១៤ ដើម្បីបន្ទាបរាជាណាចក្រនោះកុំឲ្យងើបឡើងបាន។ រាជាណាចក្រនោះអាចនៅគង់វង្សបាន លុះត្រាតែធ្វើតាមកិច្ចព្រមព្រៀងរបស់គាត់។+ ១៥ ប៉ុន្តែ បុគ្គលនោះបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន+ ដោយចាត់អ្នកនាំសារទៅស្រុកអេហ្ស៊ីប ដើម្បីស្នើសុំហ្វូងសេះ+និងកងទ័ពដ៏ធំពីទីនោះ។+ តើគាត់នឹងទទួលជោគជ័យឬ? តើបុគ្គលដែលធ្វើដូច្នេះអាចរួចពីទោសបានទេ? តើបុគ្គលដែលបំពានកិច្ចព្រមព្រៀងអាចរួចខ្លួនឬ?›។+
-