-
អេសាយ ២៩:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ខ្ញុំនឹងបោះជំរំឡោមព័ទ្ធអ្នកនៅគ្រប់ទិសទី
ខ្ញុំនឹងបោះបង្គោលសម្រួចចុងជារបងនៅជុំវិញអ្នក
ខ្ញុំលើកដីឡើងដើម្បីចូលទៅទាស់នឹងអ្នក។+
-
-
យេរេមា ៣២:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ នៅគ្រានោះ កងទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន កំពុងឡោមព័ទ្ធក្រុងយេរូសាឡិម ហើយយេរេមាជាអ្នកប្រកាសទំនាយត្រូវគេឃុំឃាំងនៅក្នុងទីធ្លាអ្នកយាម+ ក្នុងវិមានស្ដេចស្រុកយូដា។
-
-
យេរេមា ៣២:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ ម្ល៉ោះហើយ ខ្ញុំយេហូវ៉ាមានប្រសាសន៍ដូចតទៅ៖ ‹មើល! ខ្ញុំនឹងប្រគល់ក្រុងនេះឲ្យដល់ពួកខាល់ដេ និងទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន។ គាត់នឹងចាប់យកក្រុងនេះបានជាមិនខាន។+
-
-
យេរេមា ៣៩:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៩ នៅឆ្នាំទី៩ ក្នុងខែទី១០ នៃរាជ្យសេដេគាស្ដេចស្រុកយូដា នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនបានលើកទ័ពទាំងអស់របស់គាត់មកឡោមព័ទ្ធក្រុងយេរូសាឡិម។+
-
-
យេរេមា ៥២:៤, ៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ នៅថ្ងៃទី១០ ខែទី១០ ក្នុងឆ្នាំទី៩នៃរាជ្យសេដេគា នេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូនបាននាំកងទ័ពគាត់ទាំងអស់ មកច្បាំងនឹងក្រុងយេរូសាឡិម។ គាត់បានបោះទ័ពទល់មុខក្រុងយេរូសាឡិម ហើយបានលើកដីឡើងនៅជុំវិញកំពែងក្រុង។+ ៥ គាត់បានឡោមព័ទ្ធក្រុងនោះ រហូតដល់ឆ្នាំទី១១នៃរាជ្យសេដេគា។
-
-
អេសេគាល ២១:២១, ២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ព្រោះពេលស្ដេចស្រុកបាប៊ីឡូនទៅដល់ផ្លូវបំបែក គាត់ទស្សន៍ទាយដោយក្រឡុកបំពង់ព្រួញ ហើយពិនិត្យមើលថ្លើម រួចសុំការណែនាំពីរូបព្រះរបស់គាត់។ ២២ គាត់ប្រើដៃស្ដាំដើម្បីទស្សន៍ទាយ រួចគាត់ដឹងថាគាត់ត្រូវទៅក្រុងយេរូសាឡិមដើម្បីដំឡើងគ្រឿងយន្តសម្រាប់ទម្លាយកំពែងនិងខ្លោងទ្វារ ហើយដើម្បីលើកដីឡើងវាយលុក និងបោះបង្គោលដើម្បីឡោមព័ទ្ធ រួចបញ្ជាទ័ពឲ្យវាយប្រហារ ហើយបន្លឺសំឡេងសម្រាប់ចម្បាំង។+
-