-
ការបំភ្លឺច្បាប់ ២៨:៥២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥២ បន្ថែមទៅទៀត ពួកគេនឹងឡោមព័ទ្ធក្រុងទាំងឡាយនៅក្នុងស្រុករបស់អ្នករាល់គ្នា ហើយរំលំកំពែងដ៏រឹងមាំដែលជាទីអាងរបស់អ្នករាល់គ្នា គឺនឹងព័ទ្ធវាយលុកក្រុងទាំងប៉ុន្មានក្នុងទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យ។+
-
-
បណ្ដាស្ដេចទី២ ២៥:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ នៅថ្ងៃទី១០ ខែទី១០ ក្នុងឆ្នាំទី៩នៃរាជ្យសេដេគា នេប៊ូក្នេសា+ជាស្ដេចស្រុកបាប៊ីឡូនបាននាំកងទ័ពគាត់ទាំងអស់ ទៅច្បាំងនឹងក្រុងយេរូសាឡិម។+ គាត់បានបោះទ័ពទល់មុខក្រុងយេរូសាឡិម ហើយបានលើកដីឡើងនៅជុំវិញកំពែងក្រុង។+ ២ គាត់បានឡោមព័ទ្ធក្រុងនោះ រហូតដល់ឆ្នាំទី១១នៃរាជ្យសេដេគា។
-
-
អេសាយ ២៩:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ខ្ញុំនឹងបោះជំរំឡោមព័ទ្ធអ្នកនៅគ្រប់ទិសទី
ខ្ញុំនឹងបោះបង្គោលសម្រួចចុងជារបងនៅជុំវិញអ្នក
ខ្ញុំលើកដីឡើងដើម្បីចូលទៅទាស់នឹងអ្នក។+
-
-
យេរេមា ៣៩:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៩ នៅឆ្នាំទី៩ ក្នុងខែទី១០ នៃរាជ្យសេដេគាស្ដេចស្រុកយូដា នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនបានលើកទ័ពទាំងអស់របស់គាត់មកឡោមព័ទ្ធក្រុងយេរូសាឡិម។+
-
-
អេសេគាល ២១:២១, ២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ព្រោះពេលស្ដេចស្រុកបាប៊ីឡូនទៅដល់ផ្លូវបំបែក គាត់ទស្សន៍ទាយដោយក្រឡុកបំពង់ព្រួញ ហើយពិនិត្យមើលថ្លើម រួចសុំការណែនាំពីរូបព្រះរបស់គាត់។ ២២ គាត់ប្រើដៃស្ដាំដើម្បីទស្សន៍ទាយ រួចគាត់ដឹងថាគាត់ត្រូវទៅក្រុងយេរូសាឡិមដើម្បីដំឡើងគ្រឿងយន្តសម្រាប់ទម្លាយកំពែងនិងខ្លោងទ្វារ ហើយដើម្បីលើកដីឡើងវាយលុក និងបោះបង្គោលដើម្បីឡោមព័ទ្ធ រួចបញ្ជាទ័ពឲ្យវាយប្រហារ ហើយបន្លឺសំឡេងសម្រាប់ចម្បាំង។+
-