-
បណ្ដាស្ដេចទី២ ២០:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹មើល! នឹងមានគ្រាមកដល់ ដែលរបស់ទ្រព្យទាំងអស់ក្នុងវិមានអ្នក និងរបស់របរដែលបុព្វបុរសរបស់អ្នកបានសន្សំទុករហូតមកដល់សព្វថ្ងៃ នឹងត្រូវដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូនទាំងអស់+ គ្មាននៅសេសសល់អ្វីឡើយ›។
-
-
យេរេមា ៥២:១៧-២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ពួកខាល់ដេបានកាត់សសរស្ពាន់+និងរទេះទឹក+ដែលនៅវិហារព្រះយេហូវ៉ា ទៅជាបំណែកៗ រួមទាំងអាងធំធ្វើពីស្ពាន់+ដែលនៅវិហារព្រះយេហូវ៉ា ហើយដឹកស្ពាន់ទាំងនោះទៅស្រុកបាប៊ីឡូន។+ ១៨ ពួកគេក៏យកធុងសម្រាប់ដាក់ផេះ ប៉ែល ប្រដាប់ពន្លត់ប្រឆេះចង្កៀង ចានគោម+ ពែង+ និងគ្រឿងស្ពាន់ទាំងអស់ដែលប្រើក្នុងវិហារព្រះ។ ១៩ មេអង្គរក្សបានយកចានក្លាំ+ ប្រដាប់ដាក់រងើកភ្លើង ចានគោម ធុងសម្រាប់ដាក់ផេះ ជើងចង្កៀង+ ពែង ព្រមទាំងចានគោមដែលធ្វើពីមាសនិងប្រាក់សុទ្ធផងដែរ។+ ២០ ឯសសរពីរ អាងធំ គោឈ្មោល១២+ដែលនៅក្រោមអាងនោះ និងរទេះទឹកដែលស្ដេចសាឡូម៉ូនបានធ្វើសម្រាប់វិហារព្រះយេហូវ៉ា គ្មានអ្នកណាដឹងទម្ងន់ស្ពាន់ទាំងនោះទេ ព្រោះច្រើនក្រៃលែង។
-