-
ប្រវត្តិហេតុទី២ ៤:១១-១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ហ៊ីរ៉ាមក៏បានធ្វើធុងសម្រាប់ដាក់ផេះ ប៉ែល និងចានគោមដែរ។+
ដូច្នេះ គាត់បានធ្វើកិច្ចការទាំងអស់ឲ្យស្ដេចសាឡូម៉ូនសម្រាប់វិហាររបស់ព្រះពិតចប់សព្វគ្រប់។ ស្នាដៃទាំងនោះមានដូចតទៅ៖+ ១២ សសរពីរដើម+ និងក្បាលសសរទាំងពីរដែលមានរាងដូចចានក្រឡូម ក្បាច់ក្រឡាអួន+ដែលលម្អលើក្បាលសសរទាំងពីរនោះ ១៣ ផ្លែទទឹម៤០០+សម្រាប់ដាក់លើក្បាច់ក្រឡាអួនទាំងពីរ ក្បាច់ក្រឡាអួននីមួយៗមានផ្លែទទឹមពីរជួរ ដើម្បីលម្អលើក្បាលសសរទាំងពីរនោះ+ ១៤ រទេះទឹកចំនួន១០ និងចានក្លាំចំនួន១០ដាក់លើរទេះទាំងនោះ+ ១៥ អាងធំ និងរូបគោឈ្មោល១២ដែលទ្រអាងនោះ+
-