បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៥:៧-៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​ណា​ផ្សេង​ទៀត​ក្រៅ​ពី​ខ្ញុំ​ទេ។+

      ៨ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ឆ្លាក់​រូប​ណា​មួយ+ ឬ​អ្វី​ក៏​ដោយ​ដែល​មាន​រាង​ដូច​អ្វី​នៅ​លើ​មេឃ នៅ​ផែនដី ឬ​នៅ​ក្នុង​ទឹក​ឡើយ។ ៩ អ្នក​រាល់​គ្នា​មិន​ត្រូវ​ក្រាប​គោរព​ឬ​លង់​ចិត្ត​ទៅ​បម្រើ​ដល់​រូប​ទាំង​នោះ​ឡើយ+ ព្រោះ​ខ្ញុំ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ខ្ញុំ​តម្រូវ​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ។+ ចំពោះ​ពួក​អ្នក​ដែល​ស្អប់​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​កូន​ចៅ​ពួក​គេ​ទទួល​រង​ផល​អាក្រក់​ពី​កំហុស​របស់​ពួក​គេ​ដល់​ទៅ​បី​ជំនាន់ ថែម​ទាំង​ដល់​បួន​ជំនាន់​ផង។+

  • អ្នកសម្រេចក្ដី ២:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​អ្នក​សម្រេច​ក្ដី​ណា​ម្នាក់​ឡើយ ពួក​គេ​បែរ​ជា​ហ៊ាន​ផិត​ក្បត់​ទៅ​តាម​ព្រះ​ដទៃ ហើយ​ទៅ​ឱន​គោរព​បូជា​ព្រះ​ទាំង​នោះ។ ពួក​គេ​បោះ​បង់​ចោល​យ៉ាង​ឆាប់​នូវ​ផ្លូវ​ដែល​បុព្វ​បុរស​របស់​ពួក​គេ​ធ្លាប់​ដើរ។ បុព្វ​បុរស​របស់​ពួក​គេ​បាន​ធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា+ តែ​ពួក​គេ​មិន​ធ្វើ​តាម​ទេ។

  • អ្នកសម្រេចក្ដី ៨:៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ ក្រោយ​ពី​គេឌាន​ទទួល​មរណភាព​ភ្លាម ជន​ជាតិ​អ៊ីស្រាអែល​បាន​ក្បត់​ព្រះ*ម្ដង​ទៀត ហើយ​ទៅ​គោរព​បូជា​ព្រះ​បាល​ផ្សេង​ៗ។+ ពួក​គេ​បាន​យក​ព្រះ​បាលបេរីត​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។+

  • បណ្ដាស្ដេចទី២ ១៧:១០, ១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ម្យ៉ាង​ទៀត ពួក​គេ​តែង​តែ​បញ្ឈរ​បង្គោល​ថ្ម​និង​បង្គោល​ឈើ​ពិសិដ្ឋ*+ នៅ​លើ​ទី​ទួល​និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី។+ ១១ ឯ​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​វិញ ពួក​គេ​តែង​តែ​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង តាម​ទំនៀម​ទម្លាប់​របស់​ប្រជា​ជាតិ​នា​នា ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​គេ។+ ពួក​គេ​បាន​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់​ជា​និច្ច ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​នឹង​ពួក​គេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក