១០៥ ចូរថ្លែងអំណរគុណដល់ព្រះយេហូវ៉ា+ ហើយហៅរកនាមលោក
ចូរផ្សាយអំពីស្នាដៃរបស់លោកដល់ប្រជាជាតិនានា!+
២ ចូរច្រៀងជូនលោក ចូរច្រៀងសរសើរលោក
ចូររំពឹងគិតអំពីស្នាដៃដ៏អស្ចារ្យទាំងអស់របស់លោក។+
៣ ចូរអួតអំពីនាមបរិសុទ្ធរបស់លោក+
ចូរឲ្យអ្នកដែលស្វែងរកព្រះយេហូវ៉ាមានចិត្តសប្បាយ។+
៤ ចូរស្វែងរកព្រះយេហូវ៉ា+ និងសុំកម្លាំងពីលោក
ចូរស្វែងរកជំនួយពីលោកជានិច្ច។
៥ ចូរនឹកឃើញស្នាដៃដ៏អស្ចារ្យរបស់លោក
ចូរនឹកឃើញអព្ភូតហេតុនិងការវិនិច្ឆ័យរបស់លោក+
៦ អ្នករាល់គ្នាជាកូនចៅអាប្រាហាំដែលជាអ្នកបម្រើរបស់លោក+
អ្នករាល់គ្នាជាកូនចៅយ៉ាកុប និងជាអ្នកដែលលោកបានជ្រើសរើស។+