បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ១៦:៨-១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ​«​ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា+ ហើយ​ហៅ​រក​នាម​លោក

      ចូរ​ផ្សាយ​អំពី​ស្នា​ដៃ​លោក​ដល់​ប្រជា​ជាតិ​នា​នា!+

       ៩ ចូរ​ច្រៀង​ជូន​លោក ចូរ​ច្រៀង​សរសើរ​លោក+

      ចូរ​រំពឹង​គិត*អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​ទាំង​អស់​របស់​លោក។+

      ១០ ចូរ​អួត​អំពី​នាម​បរិសុទ្ធ​របស់​លោក។+

      ចូរ​ឲ្យ​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា​មាន​ចិត្ត​សប្បាយ។+

      ១១ ចូរ​ស្វែង​រក​ព្រះ​យេហូវ៉ា+ និង​សុំ​កម្លាំង​ពី​លោក។

      ចូរ​ស្វែង​រក​លោក​ជា​និច្ច។+

      ១២ ចូរ​ចង​ចាំ​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​លោក+

      ចូរ​ចង​ចាំ​អព្ភូតហេតុ​និង​ការ​វិនិច្ឆ័យ​របស់​លោក

      ១៣ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​អ៊ីស្រាអែល ដែល​ជា​អ្នក​បម្រើ​លោក+

      អ្នក​រាល់​គ្នា​ជា​កូន​ចៅ​យ៉ាកុប ជា​អ្នក​ដែល​លោក​បាន​ជ្រើស​រើស។+

  • ចម្រៀងសរសើរព្រះ ៩៦:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ ចូរ​ប្រាប់​ប្រជា​ជាតិ​នា​នា​អំពី​សិរី​រុង​រឿង​របស់​លោក

      ចូរ​ថ្លែង​ប្រាប់​ពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​លោក​ដល់​បណ្ដា​ជន​ទាំង​អស់។+

  • ចម្រៀងសរសើរព្រះ ១៤៥:១១, ១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ពួក​គេ​នឹង​ប្រកាស​អំពី​សិរី​រុង​រឿង​នៃ​រាជ្យ​របស់​លោក+

      ហើយ​ថ្លែង​ប្រាប់​អំពី​ឫទ្ធិ​ដ៏​មហិមា​របស់​លោក+

      ל [​ឡាមេត​]

      ១២ ដើម្បី​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដឹង​អំពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​លោក+

      និង​អំពី​សិរី​រុង​រឿង​ដ៏​ខ្ពង់​ខ្ពស់​នៃ​រាជ្យ​របស់​លោក។+

  • អេសាយ ១២:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ នៅ​គ្រា​នោះ អ្នក​នឹង​និយាយ​ថា​៖

      ​«​ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា និង​ហៅ​រក​នាម​លោក

      ចូរ​ថ្លែង​ប្រាប់​អំពី​ស្នា​ដៃ​របស់​លោក​ដល់​ប្រជា​ជាតិ​នា​នា!+

      ចូរ​ប្រកាស​ថា​នាម​លោក​គឺ​ខ្ពង់​ខ្ពស់​ឧត្ដម។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក