-
ដំណើរចាកចេញ ២៥:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ អ្នកត្រូវស៊កដងឈើនោះទៅក្នុងកងមាសដែលនៅសងខាងហឹប ដើម្បីសែងហឹបនោះ។
-
-
ជំរឿនបណ្ដាជន ៤:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ «កាលណារើជំរំ អេរ៉ុននិងកូនប្រុសៗរបស់គាត់ ត្រូវគ្របកន្លែងបរិសុទ្ធ+និងឧបករណ៍ទាំងអស់ក្នុងនោះឲ្យបានរួចរាល់។ បន្ទាប់មក កូនចៅរបស់កូហាតត្រូវចូលមកសែងរបស់ទាំងនោះ។+ ប៉ុន្តែ ពួកគេមិនត្រូវប៉ះកន្លែងបរិសុទ្ធឡើយ។ ព្រោះបើប៉ះ ពួកគេនឹងត្រូវស្លាប់ជាមិនខាន។+ នេះហើយជាកិច្ចការទាំងប៉ុន្មានដែលវង្សត្រកូលកូហាតត្រូវបំពេញនៅឯត្រសាលជំនុំ។
-
-
បណ្ដាស្ដេចទី១ ៨:៣-៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ពេលបុរសចាស់ទុំជនជាតិអ៊ីស្រាអែលបានមកដល់ ពួកសង្ឃបានលើកហឹបនៃកិច្ចព្រមព្រៀង។+ ៤ ពួកគេបានសែងហឹបនៃព្រះយេហូវ៉ា និងត្រសាលជំនុំ+ រួមទាំងរបស់របរបរិសុទ្ធទាំងប៉ុន្មានដែលនៅក្នុងត្រសាលនោះ។ ពួកសង្ឃនិងពួកលេវីជាអ្នកនាំយករបស់ទាំងនោះឡើងទៅ។ ៥ ស្ដេចសាឡូម៉ូននិងបណ្ដាជនអ៊ីស្រាអែលទាំងអស់ដែលស្ដេចបានអញ្ជើញឲ្យមកជួបជុំគ្នា បានឈរនៅមុខហឹបនៃកិច្ចព្រមព្រៀង។ ពួកគេជូនគ្រឿងបូជាជាចៀមនិងគោយ៉ាងច្រើនសន្ធឹក+ដែលគ្មានអ្នកណាអាចរាប់បានឡើយ។
-
-
ប្រវត្តិហេតុទី១ ១៥:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ នៅពេលនោះ ដាវីឌនិយាយថា៖ «មានតែពួកលេវីប៉ុណ្ណោះដែលបានត្រូវអនុញ្ញាតឲ្យសែងហឹបរបស់ព្រះពិត ព្រោះព្រះយេហូវ៉ាបានជ្រើសរើសពួកគេឲ្យសែងហឹបរបស់ព្រះយេហូវ៉ា ហើយឲ្យពួកគេបម្រើលោករហូតតទៅ»។+
-
-
ប្រវត្តិហេតុទី១ ១៥:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ពួកលេវីបានលើកឈើស្នែងដាក់លើស្មា ហើយសែងហឹបរបស់ព្រះពិត+ ស្របតាមបង្គាប់របស់ព្រះយេហូវ៉ាតាមរយៈម៉ូសេ។
-