-
ការបំភ្លឺច្បាប់ ៣០:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ «ពេលដែលពាក្យទាំងនេះកើតឡើងចំពោះអ្នក ពោលគឺពរនិងបណ្ដាសាដែលខ្ញុំបានឲ្យអ្នករាល់គ្នាជ្រើសរើសនៅថ្ងៃនេះ+ ហើយអ្នករាល់គ្នានឹកឃើញអ្វីទាំងនេះ+ក្នុងចំណោមប្រជាជាតិនានាដែលព្រះយេហូវ៉ាបណ្ដេញអ្នករាល់គ្នាឲ្យទៅរស់នៅ+ ២ រួចអ្នករាល់គ្នានិងកូនចៅរបស់អ្នករាល់គ្នាត្រឡប់មករកព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាវិញ+ ព្រមទាំងធ្វើតាមបង្គាប់ទាំងអស់របស់លោកដោយអស់ពីកម្លាំងកាយចិត្ត ជាបង្គាប់ដែលខ្ញុំប្រាប់អ្នករាល់គ្នានៅថ្ងៃនេះ+ ៣ នោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងរំដោះអ្នករាល់គ្នាពីការជាប់ជាឈ្លើយ។+ ព្រះយេហូវ៉ានឹងបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នករាល់គ្នា+ ហើយថែមទាំងប្រមូលអ្នករាល់គ្នាពីស្រុកដែលលោកបានបណ្ដេញអ្នករាល់គ្នាឲ្យទៅរស់នៅ។+
-
-
ដានីយ៉ែល ៩:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ គឺនៅឆ្នាំដំបូងក្រោមការគ្រប់គ្រងរបស់គាត់ ខ្ញុំដានីយ៉ែលបានស្វែងយល់ក្នុងសៀវភៅពិសិដ្ឋផ្សេងៗនូវប្រសាសន៍របស់ព្រះយេហូវ៉ាតាមរយៈយេរេមាជាអ្នកប្រកាសទំនាយ ស្ដីអំពីចំនួនឆ្នាំដែលក្រុងយេរូសាឡិមត្រូវទុកចោល+ គឺអស់រយៈពេល៧០ឆ្នាំ។+ ៣ ដូច្នេះ ខ្ញុំបានបែរទៅរកព្រះយេហូវ៉ាជាព្រះពិត ហើយអធិដ្ឋានអង្វរសុំលោក ព្រមទាំងតមអាហារ+ ស្លៀកបាវ និងបាចផេះលើខ្លួន។
-