បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៤៩:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ដំបង​រាជ្យ​នឹង​មិន​ឃ្លាត​ពី​យូដា​ឡើយ។+ ឯ​ដំបង​នៃ​អ្នក​គ្រប់​គ្រង​ក៏​នឹង​មិន​ឃ្លាត​ឆ្ងាយ​ពី​ជើង​គាត់​ដែរ រហូត​ដល់​ស៊ីឡូរ*មក។+ ពេល​នោះ បណ្ដា​ជន​ទាំង​ឡាយ​នឹង​ស្ដាប់​បង្គាប់​ស៊ីឡូរ។+

  • សាំយូអែលទី២ ៧:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ឥឡូវ ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ+ ខ្ញុំ​បាន​នាំ​អ្នក​មក ហើយ​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​ខ្ញុំ។+

  • សាំយូអែលទី២ ៧:១២, ១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ពេល​អ្នក​ស្លាប់​ទៅ+ ហើយ​បាន​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​អ្នក ខ្ញុំ​នឹង​លើក​កូន​ប្រុស*របស់​អ្នក​ផ្ទាល់​ឲ្យ​ស្នង​រាជ្យ​បន្ត​ពី​អ្នក ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រាជាណាចក្រ​របស់​គាត់​បាន​រឹង​មាំ។+ ១៣ កូន​ប្រុស​នោះ​នឹង​សង់​វិហារ​សម្រាប់​នាម​ខ្ញុំ+ ហើយ​ខ្ញុំ​នឹង​ពង្រឹង​បល្ល័ង្ក​នៃ​រាជាណាចក្រ​របស់​គាត់​ឲ្យ​នៅ​ជាប់​ជា​រៀង​រហូត។+

  • ប្រវត្តិហេតុទី១ ១៧:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ​«​‹​«​ក្រោយ​ពី​អ្នក​ស្លាប់​ទៅ ហើយ​បាន​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​អ្នក ខ្ញុំ​នឹង​តែង​តាំង​កូន​ចៅ*ម្នាក់​របស់​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច+ ហើយ​ខ្ញុំ​នឹង​ពង្រឹង​អំណាច​គ្រប់​គ្រង​របស់​គាត់​ឲ្យ​រឹង​មាំ។+

  • ប្រវត្តិហេតុទី១ ១៧:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ខ្ញុំ​នឹង​ឲ្យ​គាត់​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្ញុំ​ជា​រៀង​រហូត+ ហើយ​អំណាច​គ្រប់​គ្រង​និង​ពូជ​ពង្ស​របស់​គាត់​នឹង​ស្ថិតស្ថេរ​ជា​ដរាប​ត​ទៅ​»​›​»។+

  • ចម្រៀងសរសើរព្រះ ៧៨:៧០, ៧១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧០ លោក​បាន​ជ្រើស​រើស​ដាវីឌ+ជា​អ្នក​បម្រើ​លោក

      ហើយ​នាំ​គាត់​ចេញ​ពី​ក្រោល​ចៀម+

      ៧១ និង​ចេញ​ពី​ការ​មើល​ថែ​មេ​ចៀម​ដែល​នៅ​បំបៅ​កូន។

      លោក​តែង​តាំង​គាត់​ឲ្យ​ធ្វើ​ជា​គង្វាល​លើ​យ៉ាកុប​ជា​រាស្ត្រ​របស់​លោក+

      និង​លើ​អ៊ីស្រាអែល​ជា​មត៌ក​របស់​លោក។+

  • លូកា ១:៣២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ កូន​នោះ​នឹង​ធំ​ឧត្ដម+ ក៏​នឹង​ត្រូវ​ហៅ​ថា​បុត្រ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត+ ហើយ​ព្រះ​យេហូវ៉ា*នឹង​ប្រគល់​បល្ល័ង្ក​របស់​ដាវីឌ​ជា​បុព្វ​បុរស* ឲ្យ​ដល់​បុត្រ​នោះ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក