-
បណ្ដាស្ដេចទី១ ៨:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ព្រះយេហូវ៉ាបានធ្វើតាមពាក្យដែលលោកបានសន្យាមែន លោកបានឲ្យខ្ញុំគ្រប់គ្រងជាស្ដេចបន្ទាប់ពីដាវីឌឪពុកខ្ញុំ ហើយខ្ញុំបានអង្គុយលើបល្ល័ង្កនៃអ៊ីស្រាអែល ដូចព្រះយេហូវ៉ាបានសន្យា។ ខ្ញុំក៏បានសង់វិហារសម្រាប់នាមព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលដែរ+
-
-
ប្រវត្តិហេតុទី១ ១៧:១១-១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ «‹«ក្រោយពីអ្នកស្លាប់ទៅ ហើយបានត្រូវបញ្ចុះជាមួយនឹងបុព្វបុរសរបស់អ្នក ខ្ញុំនឹងតែងតាំងកូនចៅ*ម្នាក់របស់អ្នកឲ្យធ្វើជាស្ដេច+ ហើយខ្ញុំនឹងពង្រឹងអំណាចគ្រប់គ្រងរបស់គាត់ឲ្យរឹងមាំ។+ ១២ គាត់គឺជាអ្នកដែលនឹងសង់វិហារឲ្យខ្ញុំ+ ហើយខ្ញុំនឹងតាំងរាជ្យគាត់ឲ្យនៅស្ថិតស្ថេរជាដរាប។+ ១៣ ខ្ញុំនឹងធ្វើជាឪពុករបស់គាត់ ហើយគាត់នឹងធ្វើជាកូនរបស់ខ្ញុំ។+ ខ្ញុំនឹងមិនឈប់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគាត់+ ដូចដែលខ្ញុំបានឈប់បង្ហាញចំពោះបុគ្គលដែលនៅមុនអ្នកនោះឡើយ។+ ១៤ ខ្ញុំនឹងឲ្យគាត់អង្គុយលើបល្ល័ង្ករបស់ខ្ញុំជារៀងរហូត+ ហើយអំណាចគ្រប់គ្រងនិងពូជពង្សរបស់គាត់នឹងស្ថិតស្ថេរជាដរាបតទៅ»›»។+
-
-
ចម្រៀងសរសើរព្រះ ១៣២:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ព្រះយេហូវ៉ាបានស្បថនឹងដាវីឌរួចហើយ។
លោកនឹងមិនលេបសម្ដីជាដាច់ខាត។ លោកបានសន្យាថា៖
«ខ្ញុំនឹងតែងតាំងកូនចៅម្នាក់របស់អ្នកឲ្យអង្គុយលើបល្ល័ង្ករបស់អ្នក។+
-