បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៨:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ដូច្នេះ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​លោក​រក្សា​ពាក្យ​ដែល​លោក​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​ខ្ញុំ កាល​ដែល​លោក​មាន​ប្រសាសន៍​ថា​៖ ‹បើ​កូន​ៗ​របស់​អ្នក​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ​ជា​និច្ច ហើយ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត ដូច​ដែល​អ្នក​បាន​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ នោះ​ពូជ​ពង្ស​របស់​អ្នក​នឹង​តែង​តែ​អង្គុយ​លើ​បល្ល័ង្ក​នៃ​អ៊ីស្រាអែល›។+

  • ចម្រៀងសរសើរព្រះ ៨៩:៣, ៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស។+

      ខ្ញុំ​បាន​ស្បថ​នឹង​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ថា​៖+

       ៤ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ*របស់​អ្នក​នៅ​រឹង​មាំ+ជា​រៀង​រហូត

      ហើយ​ខ្ញុំ​នឹង​តម្កល់​បល្ល័ង្ក​របស់​អ្នក​ឲ្យ​នៅ​ជាប់​គ្រប់​សម័យ​កាល›​»។+ (​ស៊ីឡា​)

  • ចម្រៀងសរសើរព្រះ ៨៩:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ខ្ញុំ​បាន​រក​ឃើញ​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ+

      ខ្ញុំ​ចាក់​ប្រេង​បរិសុទ្ធ​រើស​តាំង​គាត់។+

  • ចម្រៀងសរសើរព្រះ ៨៩:៣៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៦ កូន​ចៅ*របស់​គាត់​នឹង​នៅ​ជា​រៀង​រហូត+

      ហើយ​បល្ល័ង្ក​របស់​គាត់​នឹង​ស្ថិត​ស្ថេរ​នៅ​ចំពោះ​មុខ​ខ្ញុំ​ដូច​ដួង​អាទិត្យ។+

  • អេសាយ ៩:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ចាប់​ពី​ពេល​នោះ​ទៅ អំណាច​គ្រប់​គ្រង​របស់​គាត់​នឹង​ថ្កុំ​ថ្កើង​ជា​រៀង​រហូត

      ហើយ​នៅ​លើ​បល្ល័ង្ក​ដាវីឌ+និង​រាជាណាចក្រ​របស់​គាត់

      នឹង​មាន​សេចក្ដី​សុខ​សាន្ត​ជា​និច្ច។+

      ដោយ​សេចក្ដី​សុចរិត+យុត្តិធម៌+

      អំណាច​គ្រប់​គ្រង​របស់​គាត់​នឹង​រឹង​មាំ​ឡើង+

      ហើយ​នៅ​ស្ថិត​ស្ថេរ​ជា​ដរាប។

      ដោយ​ចិត្ត​ខ្នះ​ខ្នែង ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង។

  • យេរេមា ៣៣:២០, ២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹បើ​អ្នក​អាច​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​មាន​ជា​មួយ​ថ្ងៃ​និង​យប់​សាប​សូន្យ​ទៅ គឺ​ធ្វើ​ឲ្យ​លែង​មាន​ថ្ងៃ​និង​យប់​តាម​ពេល​កំណត់​ត​ទៅ​ទៀត+ ២១ នោះ​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​នឹង​លែង​មាន​ទៀត+ ហើយ​គ្មាន​កូន​ណា​ម្នាក់​របស់​គាត់​នឹង​អង្គុយ​លើ​បល្ល័ង្ក​គាត់​ដើម្បី​គ្រប់​គ្រង​ជា​ស្ដេច​ទេ។+ ឯ​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​ពួក​លេវីដែល​ជា​សង្ឃ ក៏​នឹង​លែង​មាន​ទៀត​ដែរ។+

  • ម៉ាថាយ ៩:២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ ពេល​ដែល​លោក​យេស៊ូ​ដើរ​ហួស​ពី​ទី​នោះ បុរស​ងងឹត​ភ្នែក​ពីរ​នាក់+បាន​ទៅ​តាម​លោក ហើយ​ស្រែក​ថា​៖ ​«​បុត្រ​ដាវីឌ! សូម​មេត្តា​ជួយ​យើង​ផង​»។

  • លូកា ១:៦៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦៩ លោក​ក៏​បាន​តែង​តាំង​អ្នក​សង្គ្រោះ​ដ៏​ខ្លាំង​ក្លា*មួយ​រូប+ពី​ពូជ​ពង្ស​ដាវីឌ​ដែល​ជា​អ្នក​បម្រើ​របស់​លោក ដើម្បី​ជួយ​សង្គ្រោះ​យើង+

  • សកម្មភាព ២:៣០, ៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ដាវីឌ​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​គាត់​ដឹង​ថា​ព្រះ​បាន​ស្បថ​នឹង​គាត់​ថា លោក​នឹង​តែង​តាំង​ម្នាក់​ពី​ពូជ​ពង្ស​របស់​គាត់​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក។+ ៣១ គាត់​បាន​ឃើញ​ទុក​ជា​មុន​អំពី​ការ​ប្រោស​គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ ហើយ​ក៏​បាន​និយាយ​អំពី​ការ​នោះ​ថា គ្រិស្ត​មិន​បាន​ត្រូវ​ទុក​ចោល​ក្នុង​ផ្នូរ*ទេ ហើយ​សាច់​របស់​លោក​ក៏​មិន​បាន​ខូច​ទៅ​ដែរ។+

  • សកម្មភាព ១៣:២២, ២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ បន្ទាប់​ពី​បាន​ដក​សុល​ពី​តំណែង លោក​បាន​តាំង​ដាវីឌ​ឡើង​ជា​ស្ដេច+ ហើយ​លោក​បាន​បញ្ជាក់​អំពី​គាត់​ថា​៖ ‹ខ្ញុំ​បាន​រក​ឃើញ​ដាវីឌ ជា​កូន​អ៊ីសាយ+ និង​ជា​អ្នក​ដែល​ខ្ញុំ​ពេញ​ចិត្ត+ គាត់​នឹង​ធ្វើ​អ្វី​ៗ​ទាំង​អស់​តាម​បំណង​ចិត្ត​ខ្ញុំ›។ ២៣ តាម​រយៈ​កូន​ចៅ*របស់​បុរស​នេះ ព្រះ​បាន​ឲ្យ​អ៊ីស្រាអែល​មាន​អ្នក​សង្គ្រោះ​ម្នាក់​ដូច​លោក​បាន​សន្យា ពោល​គឺ​លោក​យេស៊ូ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក