បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី២ ៧:១៦, ១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ពូជ​ពង្ស​និង​រាជាណាចក្រ​របស់​អ្នក​នឹង​នៅ​ជាប់​ស្ថិតស្ថេរ ហើយ​បល្ល័ង្ក​របស់​អ្នក​នឹង​រឹង​មាំ​ជា​រៀង​រហូត​»​›​»។+

      ១៧ ណាថាន់​ប្រាប់​ដាវីឌ​នូវ​ពាក្យ​ទាំង​អស់ និង​អ្វី​ៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត។+

  • សាំយូអែលទី២ ២៣:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៥ ពូជ​ពង្ស​របស់​ខ្ញុំ​ក៏​យ៉ាង​ដូច្នោះ​ដែរ​នៅ​ចំពោះ​ព្រះ

      ព្រោះ​លោក​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ខ្ញុំ ហើយ​កិច្ច​ព្រម​ព្រៀង​នោះ​នឹង​ស្ថិតស្ថេរ​ជា​និច្ច+

      លោក​បាន​រៀប​រាប់​ក្នុង​នោះ​យ៉ាង​ល្អិត​ល្អន់ ហើយ​មិន​ប្រែ​ប្រួល​ឡើយ។

      នោះ​ហើយ​ជា​សេចក្ដី​សង្គ្រោះ​និង​ជា​អំណរ​របស់​ខ្ញុំ

      លោក​នឹង​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​នោះ។*+

  • ចម្រៀងសរសើរព្រះ ៨៩:៣៤, ៣៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ ខ្ញុំ​គ្មាន​ថ្ងៃ​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ​ឡើយ+

      ហើយ​ក៏​គ្មាន​ថ្ងៃ​ក្រឡាស់​ពាក្យ​សម្ដី​ដែរ។+

      ៣៥ ខ្ញុំ​ជា​ព្រះ​ដ៏​បរិសុទ្ធ​បាន​ស្បថ​ម្ដង​ជា​ការ​ស្រេច

      ខ្ញុំ​នឹង​មិន​កុហក​ដាវីឌ​ទេ។+

  • ចម្រៀងសរសើរព្រះ ១៣២:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ព្រះ​យេហូវ៉ា​បាន​ស្បថ​នឹង​ដាវីឌ​រួច​ហើយ។

      លោក​នឹង​មិន​លេប​សម្ដី​ជា​ដាច់​ខាត។ លោក​បាន​សន្យា​ថា​៖

      ​«​ខ្ញុំ​នឹង​តែង​តាំង​កូន​ចៅ​ម្នាក់​របស់​អ្នក​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​របស់​អ្នក។+

  • អេសាយ ៥៥:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ ចូរ​មក​ឯ​ខ្ញុំ ហើយ​ត្រង​ត្រាប់​ស្ដាប់។+

      ចូរ​ស្ដាប់​ចុះ នោះ​អ្នក​នឹង​បន្ត​រស់​រាន​មាន​ជីវិត

      ហើយ​ខ្ញុំ​នឹង​ព្រម​ចុះ​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិត​ស្ថេរ​ជា​មួយ​នឹង​អ្នក+

      ដោយ​ផ្អែក​លើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដែល​ខ្ញុំ​បាន​បង្ហាញ​ចំពោះ​ដាវីឌ ហើយ​នោះ​ជា​អ្វី​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក