-
ប្រវត្តិហេតុទី២ ១៤:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ បន្ទាប់មក អេសាបានអង្វរសុំជំនួយពីព្រះយេហូវ៉ា+ថា៖ «ឱព្រះយេហូវ៉ាអើយ! ទោះជាយើងខ្លាំង*ឬខ្សោយក៏ដោយ ក៏លោកអាចជួយយើងយកឈ្នះបានដែរ។+ ឱព្រះយេហូវ៉ាជាព្រះរបស់យើងអើយ! សូមជួយយើងផង ព្រោះយើងទុកចិត្តលើលោកហើយ។+ យើងចេញទៅច្បាំងនឹងពួកគេក្នុងនាមលោក។+ ឱព្រះយេហូវ៉ាជាព្រះរបស់យើងអើយ! សូមកុំឲ្យមនុស្សឈ្នះលោកឡើយ»។+
-
-
ប្រវត្តិហេតុទី២ ១៨:៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ ពេលដែលពួកមេទ័ពរទេះចម្បាំងបានឃើញយេហូសាផាត ភ្លាមនោះពួកគេបានគិតថា៖ «នោះច្បាស់ជាស្ដេចស្រុកអ៊ីស្រាអែលហើយ»។ ដូច្នេះ ពួកគេបានបែរទៅប្រយុទ្ធនឹងយេហូសាផាតវិញ ហើយយេហូសាផាតបានស្រែកសុំជំនួយ។+ ពេលនោះ ព្រះយេហូវ៉ាបានជួយគាត់ ហើយបង្វែរពួកសត្រូវចេញពីគាត់ភ្លាម។
-