-
ដំណើរចាកចេញ ២៣:៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ អ្នករាល់គ្នាមិនត្រូវធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកគេ ឬបណ្ដាព្រះរបស់ពួកគេឡើយ។+
-
-
ដំណើរចាកចេញ ៣៤:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ចូរប្រយ័ត្នកុំធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកអ្នកនៅក្នុងស្រុកនោះឡើយ ពីព្រោះពេលពួកគេប្រព្រឹត្តខុសឆ្គង*ដោយគោរពបូជាដល់ព្រះរបស់ពួកគេ+ នោះពួកគេនឹងអញ្ជើញអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបរិភោគគ្រឿងបូជាដែលពួកគេបានជូនដល់ព្រះទាំងនោះ។+ ១៦ រួចមក អ្នករាល់គ្នាច្បាស់ជាឲ្យកូនប្រុសរបស់ខ្លួនរៀបការនឹងកូនស្រីរបស់ពួកគេ+ ហើយពេលកូនស្រីទាំងនោះប្រព្រឹត្តខុសឆ្គង*ដោយគោរពបូជាដល់ព្រះរបស់ពួកគេ កូនស្រីទាំងនោះមុខជានាំកូនប្រុសៗរបស់អ្នករាល់គ្នាទៅគោរពបូជាដល់ព្រះទាំងនោះដែរ។+
-
-
ការបំភ្លឺច្បាប់ ៧:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ អ្នករាល់គ្នាមិនត្រូវចងសម្ព័ន្ធភាពនឹងពួកគេដោយចំណងអាពាហ៍ពិពាហ៍ជាដាច់ខាត គឺមិនត្រូវឲ្យកូនប្រុសកូនស្រីរបស់អ្នករាល់គ្នារៀបការនឹងកូនប្រុសកូនស្រីរបស់ពួកគេឡើយ។+ ៤ ព្រោះពួកគេនឹងទាញនាំកូនៗរបស់អ្នករាល់គ្នាចេញពីព្រះយេហូវ៉ាទៅបម្រើព្រះឯទៀត។+ ពេលនោះ លោកនឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង ហើយលោកនឹងបំផ្លាញអ្នករាល់គ្នាចោលភ្លាមមួយរំពេច។+
-
-
យ៉ូស្វេ ២៣:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ «ប៉ុន្តែ បើអ្នករាល់គ្នាបែរចេញពីលោក ហើយលាយឡំខ្លួន*ជាមួយនឹងប្រជាជាតិនានាដែលនៅសល់+ក្នុងចំណោមអ្នករាល់គ្នា ទៅរៀបការ+ជាមួយនឹងពួកគេ ហើយទៅសេពគប់ពួកគេ ១៣ អ្នករាល់គ្នាត្រូវចាំទុកថា ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នានឹងមិនបណ្ដេញប្រជាជាតិទាំងនោះ ចេញពីមុខអ្នករាល់គ្នាទៀតឡើយ។+ ពួកគេនឹងដូចជាអន្ទាក់ឬអង្គប់សម្រាប់អ្នករាល់គ្នា ហើយពួកគេនឹងដូចជារំពាត់វាយខ្នង+ និងដូចជាបន្លាក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសបាត់ពីទឹកដីដ៏ល្អនេះដែលព្រះយេហូវ៉ាបានឲ្យអ្នករាល់គ្នា។
-