-
ប្រវត្តិហេតុទី២ ៣៦:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ហេតុនេះ ព្រះបានបណ្ដាលឲ្យស្ដេចនៃពួកខាល់ដេលើកទ័ពមកច្បាំងនឹងពួកគេ។+ ស្ដេចនោះបានសម្លាប់ពួកយុវជន+ក្នុងវិហារ+ដោយគ្មានមេត្តា ហើយក៏បានប្រហារពួកស្រីក្រមុំ មនុស្សចាស់ជរា និងពួកអ្នកទន់ខ្សោយ ដោយឥតត្រាប្រណីដែរ។+ ព្រះបានប្រគល់ពួកគេនិងអ្វីៗទាំងអស់ទៅក្នុងកណ្ដាប់ដៃស្ដេចនោះ។+
-
-
យេរេមា ៣៩:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ នេប៊ូសារ៉ាដាន+ជាមេលើពួកអង្គរក្សស្ដេច បានចាប់អ្នកក្រុងយេរូសាឡិមដែលរួចជីវិត ពួកអ្នកដែលមកចុះចូលនឹងគាត់ និងពួកអ្នកឯទៀតដែលនៅសេសសល់ យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។
-
-
យេរេមា ៥២:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ នេប៊ូសារ៉ាដានជាមេអង្គរក្សរបស់ស្ដេចស្រុកបាប៊ីឡូនបាននិរទេសជនតូចទាបខ្លះ និងបណ្ដាជនដែលនៅសេសសល់ក្នុងក្រុង ព្រមទាំងអ្នកដែលរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន និងមេជាងទាំងអស់ដែលនៅសល់។+
-
-
យេរេមា ៥២:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ នេប៊ូក្នេសាបានចាប់ពួកយូដាចំនួន៣.០២៣នាក់យកទៅធ្វើជាឈ្លើយនៅឆ្នាំទី៧នៃរាជ្យគាត់។+
-