-
នេហេមា ៩:៣៦, ៣៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៦ ដូច្នេះ យើងបានធ្លាក់ខ្លួនជាខ្ញុំបម្រើ+នៅក្នុងទឹកដីដែលលោកបានឲ្យដល់បុព្វបុរសយើង គឺជាទឹកដីនោះ ដែលពីមុនលោកបានឲ្យពួកគេបរិភោគភោគផល និងទទួលអ្វីៗដែលល្អនៅក្នុងស្រុកនោះ។ ៣៧ ក៏ប៉ុន្តែ ភោគផលទាំងនោះគឺសម្រាប់បណ្ដាស្ដេចដែលលោកបានឲ្យគ្រប់គ្រងមកលើយើងខ្ញុំទៅវិញ ដោយសារតែយើងខ្ញុំបានប្រព្រឹត្តខុសឆ្គងនឹងលោក។+ ពួកគេប្រព្រឹត្តមកលើយើងខ្ញុំ* និងហ្វូងសត្វរបស់យើងខ្ញុំតាមតែអំពើចិត្តពួកគេ។ ហេតុនេះ យើងខ្ញុំមានទុក្ខលំបាកយ៉ាងខ្លាំង។
-
-
ចម្រៀងសរសើរព្រះ ៧៩:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ អ្នកជិតខាងរបស់យើងបានដៀលត្មះយើង+
មនុស្សនៅជុំវិញយើងចំអកមើលងាយនិងឡកឡឺយឲ្យយើង។
-