-
ជំរឿនបណ្ដាជន ១១:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ដូច្នេះ ម៉ូសេសួរព្រះយេហូវ៉ាថា៖ «ហេតុអ្វីក៏លោកធ្វើឲ្យខ្ញុំពិបាកដូច្នេះ? តើលោកមិនពេញចិត្តនឹងខ្ញុំទេឬ បានជាលោកឲ្យបណ្ដាជនទាំងនេះជាបន្ទុកដល់ខ្ញុំយ៉ាងនេះ?+
-
-
ជំរឿនបណ្ដាជន ១១:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ បើលោកធ្វើដូច្នេះចំពោះខ្ញុំ សូមសម្លាប់ខ្ញុំតែម្ដងទៅ។+ បើលោកពេញចិត្តនឹងខ្ញុំមែន សូមកុំឲ្យខ្ញុំជួបទុក្ខលំបាកតទៅទៀត»។
-
-
បណ្ដាស្ដេចទី១ ១៩:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ពេលឮដូច្នោះ អេលីយ៉ាបានក្រោកឡើងរត់គេចឲ្យរួចជីវិត ទាំងភ័យខ្លាចជាខ្លាំង។+ គាត់បានរត់ទៅដល់បៀរសេបា+ជាទឹកដីស្រុកយូដា+ ហើយគាត់បានទុកអ្នកបម្រើរបស់គាត់ឲ្យនៅទីនោះ។ ៤ គាត់បានធ្វើដំណើរពេញមួយថ្ងៃក្នុងតំបន់ស្ងាត់ជ្រងំ ហើយបានអង្គុយសម្រាកនៅក្រោមដើមឈើមួយ។* បន្ទាប់មក គាត់បានអង្វរសុំឲ្យខ្លួនគាត់ស្លាប់ ដោយនិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! ល្មមហើយ សូមយកជីវិតខ្ញុំទៅ+ ព្រោះខ្ញុំមិនវិសេសជាងបុព្វបុរសរបស់ខ្ញុំទេ»។
-
-
យ៉ូណាស ៤:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ដូច្នេះ គាត់ក៏អធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ! នេះបានកើតឡើងដូចដែលខ្ញុំបានគិតទុក តាំងពីខ្ញុំនៅស្រុករបស់ខ្ញុំមែន។ ហេតុនេះហើយបានជាខ្ញុំព្យាយាមរត់គេចទៅស្រុកតើស៊ីស+ ព្រោះខ្ញុំដឹងថាលោកជាព្រះនៃសេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរ* លោកយឺតនឹងខឹង និងមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ+ ហើយលោកមិនពេញចិត្តធ្វើឲ្យមានសេចក្ដីវេទនាឡើយ។ ៣ ឱព្រះយេហូវ៉ាអើយ! សូមយកជីវិតខ្ញុំឥឡូវនេះទៅ ឲ្យខ្ញុំស្លាប់ទៅល្អជាង»។+
-