-
សាំយូអែលទី២ ១៥:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ បន្ថែមទៅទៀត ក្រោយពីអាប់សាឡំបានជូនគ្រឿងបូជាហើយ គាត់បានឲ្យគេទៅក្រុងគីឡោ+ ដើម្បីហៅអាហ៊ីថូផែល+ជាអ្នកក្រុងនោះ និងជាទីប្រឹក្សារបស់ដាវីឌ+ ឲ្យមកជួបគាត់។ ការឃុបឃិតក្បត់នេះមានទ្រង់ទ្រាយកាន់តែធំឡើងៗ ហើយបណ្ដាជនដែលចូលរួមគាំទ្រអាប់សាឡំក៏មានចំនួនកាន់តែច្រើនឡើងដែរ។+
-
-
សាំយូអែលទី២ ១៦:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ នៅគ្រានោះ យោបល់របស់អាហ៊ីថូផែល+បានត្រូវគេចាត់ទុកដូចជាប្រសាសន៍ដែលមកពីព្រះពិត។ ហេតុនេះ ដាវីឌនិងអាប់សាឡំបានឲ្យតម្លៃខ្ពស់ទៅលើយោបល់ទាំងអស់របស់អាហ៊ីថូផែល។
-