-
ចម្រៀងសរសើរព្រះ ១៥:១-៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ឱព្រះយេហូវ៉ា តើអ្នកណាអាចជាភ្ញៀវក្នុងត្រសាលរបស់លោក?
តើអ្នកណាអាចអាស្រ័យនៅភ្នំបរិសុទ្ធរបស់លោក?+
២ គឺអ្នកដែលដើរដោយទៀងត្រង់។*+
៤ គាត់មិនសេពគប់មនុស្សដែលគួរឲ្យស្អប់ខ្ពើមទេ+
តែគាត់លើកកិត្តិយសអ្នកដែលកោតខ្លាចព្រះយេហូវ៉ា
គាត់តែងតែធ្វើតាមពាក្យសន្យា* ទោះជាត្រូវបង់ប្រយោជន៍ក៏ដោយ។+
អ្នកណាដែលធ្វើអ្វីទាំងនេះនឹងមិនរង្គោះរង្គើឡើយ។+
-
-
ចម្រៀងសរសើរព្រះ ៨៤:១-៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨៤ ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌អើយ!
ខ្ញុំស្រឡាញ់ត្រសាលដ៏រុងរឿងរបស់លោកខ្លាំងណាស់។+
២ ខ្ញុំនឹកអាល័យដល់ទីធ្លារបស់ព្រះយេហូវ៉ា+
ខ្ញុំនឹកខ្លាំងដល់ម្ល៉េះបានជាខ្ញុំលែងមានកម្លាំងទៀត។
ខ្ញុំស្រែកសរសើរតម្កើងព្រះដែលមានជីវិតរស់នៅយ៉ាងអស់ពីដួងចិត្ត។
៣ សូម្បីតែសត្វស្លាបក៏តាំងទ្រនំនៅទីនោះដែរ
នៅកន្លែងនោះឯងដែលសត្វត្រចៀកកាំធ្វើសម្បុកសម្រាប់ខ្លួនវា
និងសម្រាប់រក្សាការពារកូនរបស់វា។
ពួកវាជ្រកអាស្រ័យនៅក្បែរទីបូជាដ៏ឧត្តុង្គឧត្តមរបស់លោក
ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ លោកជាស្ដេចនិងជាព្រះរបស់ខ្ញុំ!
៤ អស់អ្នកដែលនៅក្នុងវិហាររបស់លោក មានសុភមង្គលហើយ!+
ពួកគេសរសើរលោកជានិច្ច។+ (ស៊ីឡា)
-