-
ដំណើរចាកចេញ ១៣:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ នៅថ្ងៃនោះ ត្រូវប្រាប់កូនចៅអ្នករាល់គ្នាថា៖ ‹យើងធ្វើដូច្នេះដើម្បីរំលឹកនូវអ្វីដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើង ក្នុងកាលដែលយើងចេញពីស្រុកអេហ្ស៊ីប›។+
-
-
ប្រវត្តិហេតុទី១ ២៩:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ បន្ទាប់មក ដាវីឌបានសរសើរតម្កើងព្រះយេហូវ៉ានៅចំពោះបណ្ដាជនទាំងអស់ថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែលជាបិតារបស់យើងអើយ! សូមលោកទទួលការសរសើរតម្កើងជារៀងរហូត។ ១១ ឱព្រះយេហូវ៉ាអើយ! លោកជាព្រះដ៏ឧត្តុង្គឧត្តម+ ជាព្រះដែលប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា។+ លោកមានសិរីរុងរឿងនិងកិត្តិយស+ ព្រោះអ្វីៗទាំងអស់ដែលនៅស្ថានសួគ៌* និងផែនដីសុទ្ធតែជារបស់លោក។+ ឱព្រះយេហូវ៉ាអើយ! គឺលោកហើយជាស្ដេច+ ហើយលោកមានអំណាចគ្រប់គ្រងលើបុគ្គលទាំងអស់។
-
-
ចម្រៀងសរសើរព្រះ ៧៨:២-៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ នោះជាអ្វីៗដែលយើងបានដឹងបានឮ
ពីឪពុករបស់យើងដែលធ្លាប់តំណាលឲ្យយើងស្ដាប់។+
-