-
ការបំភ្លឺច្បាប់ ៤:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ «អ្នករាល់គ្នាត្រូវប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ឲ្យបានដិតដល់ ដើម្បីកុំឲ្យអ្នករាល់គ្នាភ្លេចអ្វីដែលអ្នករាល់គ្នាបានឃើញ ហើយដើម្បីឲ្យអ្វីទាំងនោះដក់ជាប់នៅក្នុងចិត្តរបស់អ្នករាល់គ្នាអស់មួយជីវិត។ មិនត្រឹមតែប៉ុណ្ណោះ អ្នករាល់គ្នាក៏ត្រូវបង្ហាត់បង្រៀនអ្វីទាំងនេះដល់កូនចៅរបស់ខ្លួនផងដែរ។+
-
-
ការបំភ្លឺច្បាប់ ៦:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ អ្នករាល់គ្នាត្រូវឆ្លើយទៅពួកគេថា៖ ‹យើងធ្លាប់ធ្វើជាខ្ញុំបម្រើផារ៉ូនៅស្រុកអេហ្ស៊ីប តែព្រះយេហូវ៉ាបានរំដោះយើងចេញពីស្រុកនោះដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។
-
-
ការបំភ្លឺច្បាប់ ១១:១៨, ១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ «ពាក្យដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នា ត្រូវដក់ជាប់នៅក្នុងចិត្តគំនិតរបស់អ្នករាល់គ្នា ហើយត្រូវចងពាក្យទាំងនេះនៅលើដៃទុកជាការរំលឹក ហើយត្រូវធ្វើដូចជាស្លាកនៅលើថ្ងាសអ្នករាល់គ្នា។+ ១៩ អ្នករាល់គ្នាត្រូវបង្ហាត់បង្រៀនកូនចៅខ្លួន ដោយនិយាយប្រាប់ពួកគេក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ក្នុងកាលដែលដើរតាមផ្លូវ ក្នុងកាលដែលដេក និងក្រោកឡើងផង។+
-
-
យ៉ូស្វេ ៤:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ថ្មទាំងនេះនឹងរំលឹកអ្នករាល់គ្នាអំពីអ្វីដែលព្រះបានធ្វើសម្រាប់អ្នករាល់គ្នា។ បើនៅថ្ងៃមុខ កូនចៅរបស់អ្នករាល់គ្នាសួរថា៖ ‹ហេតុអ្វីមានថ្មទាំងនេះ?›+ ៧ នោះអ្នករាល់គ្នាត្រូវឆ្លើយប្រាប់ពួកគេថា៖ ‹ព្រោះទឹកទន្លេយ៉ូដាន់បានឈប់ហូរនៅមុខហឹប+នៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា។ ពេលសង្ឃដែលសែងហឹបនោះឆ្លងទន្លេយ៉ូដាន់ ទឹកទន្លេបានឈប់ទ្រឹង។ ថ្មទាំងនេះនឹងរំលឹកជនជាតិអ៊ីស្រាអែលជារៀងរហូត›»។+
-