-
ការបំភ្លឺច្បាប់ ៣១:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «មើល! អ្នកហៀបនឹងស្លាប់ហើយ។ ក្រោយមក បណ្ដាជននេះនឹងចាប់ផ្ដើមប្រព្រឹត្តមិនស្មោះត្រង់* ដោយគោរពបូជាដល់ព្រះរបស់ពួកអ្នកស្រុកដែលនៅជុំវិញពួកគេ ជាស្រុកដែលពួកគេនឹងចូលទៅរស់នៅនោះ។+ ពួកគេនឹងបោះបង់ចោលខ្ញុំ+ ហើយថែមទាំងបំពានកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងពួកគេទៀតផង។+
-
-
សាំយូអែលទី២ ២០:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ នៅពេលនោះ មានបុរសម្នាក់ឈ្មោះសេបា+ ជាមេបង្កបញ្ហា។ សេបាជាកូនប្រុសរបស់ប៊ីកក្រាយ គាត់មកពីកុលសម្ព័ន្ធបេនយ៉ាមីន។ គាត់ផ្លុំស្នែងឡើង+ ហើយប្រកាសថា៖ «យើងគ្មានចំណែកអ្វីនឹងដាវីឌទេ ហើយយើងក៏គ្មានមត៌កជាមួយនឹងកូនប្រុសអ៊ីសាយដែរ។+ ឱបណ្ដាជនអ៊ីស្រាអែលអើយ! ចូរយើងគ្រប់គ្នាត្រឡប់ទៅឯព្រះ*របស់យើងវិញ»។+
-
-
នេហេមា ៩:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ «ប៉ុន្តែ ពួកគេបែរជាឈប់ស្ដាប់បង្គាប់លោក ហើយបះបោរប្រឆាំងនឹងលោកទៅវិញ។+ ពួកគេថែមទាំងបានបំពានច្បាប់របស់លោកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានសម្លាប់ពួកអ្នកប្រកាសទំនាយរបស់លោក គឺជាអ្នកដែលបានទៅព្រមានពួកគេឲ្យត្រឡប់មករកលោកវិញ។ ពួកគេបានប្រព្រឹត្តដោយគ្មានការគោរពចំពោះលោកទាល់តែសោះ។+
-