-
ប្រវត្តិហេតុទី២ ៣៦:១៧-១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ហេតុនេះ ព្រះបានបណ្ដាលឲ្យស្ដេចនៃពួកខាល់ដេលើកទ័ពមកច្បាំងនឹងពួកគេ។+ ស្ដេចនោះបានសម្លាប់ពួកយុវជន+ក្នុងវិហារ+ដោយគ្មានមេត្តា ហើយក៏បានប្រហារពួកស្រីក្រមុំ មនុស្សចាស់ជរា និងពួកអ្នកទន់ខ្សោយ ដោយឥតត្រាប្រណីដែរ។+ ព្រះបានប្រគល់ពួកគេនិងអ្វីៗទាំងអស់ទៅក្នុងកណ្ដាប់ដៃស្ដេចនោះ។+ ១៨ ស្ដេចនៃពួកខាល់ដេក៏បានប្រមូលយកប្រដាប់ប្រដាទាំងអស់ ទាំងតូចទាំងធំពីវិហាររបស់ព្រះពិត។ បន្ថែមទៅទៀត គាត់បានប្រមូលយកទ្រព្យសម្បត្តិពីវិហារព្រះយេហូវ៉ា ពីវិមានស្ដេចនិងផ្ទះរបស់ពួកអភិបាល យកទៅស្រុកបាប៊ីឡូន។+ ១៩ គាត់ក៏បានដុតបំផ្លាញវិហាររបស់ព្រះពិត+ និងប៉មរឹងមាំទាំងអស់ ហើយរំលំកំពែងក្រុងយេរូសាឡិម+ ព្រមទាំងបំផ្លាញរបស់របរដែលមានតម្លៃផងដែរ។+
-
-
យេរេមា ៥២:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ គាត់បានដុតវិហារព្រះយេហូវ៉ា+ វិមានស្ដេច និងផ្ទះទាំងអស់នៅក្រុងយេរូសាឡិម ព្រមទាំងផ្ទះធំៗផងដែរ។
-