បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៩:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ វិហារ​នេះ​នឹង​ទៅ​ជា​គំនរ​បាក់​បែក។+ ឯ​មនុស្ស​គ្រប់​រូប​ដែល​ដើរ​ឆ្លង​កាត់​វិហារ​នោះ​នឹង​ស្រឡាំងកាំង ហើយ​នឹក​ហួស​ចិត្ត ទាំង​ពោល​ថា​៖ ‹ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​ចំពោះ​ស្រុក​និង​វិហារ​នេះ?›។+

  • ប្រវត្តិហេតុទី២ ៣៦:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ហេតុ​នេះ ព្រះ​បាន​បណ្ដាល​ឲ្យ​ស្ដេច​នៃ​ពួក​ខាល់ដេ​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​គេ។+ ស្ដេច​នោះ​បាន​សម្លាប់​ពួក​យុវជន+ក្នុង​វិហារ+ដោយ​គ្មាន​មេត្តា ហើយ​ក៏​បាន​ប្រហារ​ពួក​ស្រី​ក្រមុំ មនុស្ស​ចាស់​ជរា និង​ពួក​អ្នក​ទន់​ខ្សោយ ដោយ​ឥត​ត្រា​ប្រណី​ដែរ។+ ព្រះ​បាន​ប្រគល់​ពួក​គេ​និង​អ្វី​ៗ​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​នោះ។+

  • ប្រវត្តិហេតុទី២ ៣៦:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ គាត់​ក៏​បាន​ដុត​បំផ្លាញ​វិហារ​របស់​ព្រះ​ពិត+ និង​ប៉ម​រឹង​មាំ​ទាំង​អស់ ហើយ​រំលំ​កំពែង​ក្រុង​យេរូសាឡិម+ ព្រម​ទាំង​បំផ្លាញ​របស់​របរ​ដែល​មាន​តម្លៃ​ផង​ដែរ។+

  • ចម្រៀងសរសើរព្រះ ៧៤:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ពួក​គេ​និង​កូន​ចៅ​របស់​ពួក​គេ​គិត​ក្នុង​ចិត្ត​ថា​៖

      ​«​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ​ក្នុង​ទឹក​ដី​នេះ ត្រូវ​ដុត​ចោល​ឲ្យ​អស់​»។

  • ចម្រៀងសរសើរព្រះ ៧៩:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧៩ ឱ​ព្រះ​អើយ ប្រជា​ជាតិ​នា​នា​បាន​ឈ្លានពាន​មត៌ក​របស់​លោក+

      ពួក​គេ​ធ្វើ​ឲ្យ​វិហារ​បរិសុទ្ធ​របស់​លោក​ស្មោក​គ្រោក+

      ពួក​គេ​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម​ឲ្យ​ទៅ​ជា​សំណង់​បាក់​បែក។+

  • យេរេមា ២៦:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ​«​នៅ​គ្រា​ហេសេគា+ជា​ស្ដេច​ស្រុក​យូដា មីកា+ជា​អ្នក​ក្រុង​ម៉ូរ៉ាស៊ីត​ក៏​ធ្លាប់​ប្រកាស​ទំនាយ​ដល់​អ្នក​ស្រុក​យូដា​ដែរ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

      ​«​ស៊ីយ៉ូន​នឹង​ត្រូវ​ភ្ជួរ​រាស់​ដូច​ជា​វាល​ស្រែ

      ក្រុង​យេរូសាឡិម​នឹង​ទៅ​ជា​គំនរ​បាក់​បែក+

      ឯ​ភ្នំ​ដែល​មាន​វិហារ​ព្រះ​នឹង​ទៅ​ដូច​ជា​ទី​ខ្ពស់​នៅ​ក្នុង​ព្រៃ​»​›។+

  • បទទំនួញ ២:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ព្រះ​យេហូវ៉ា​មិន​ទទួល​ស្គាល់​ទី​បូជា​របស់​លោក​ទេ។

      លោក​លែង​ទទួល​ស្គាល់​ទី​បរិសុទ្ធ​របស់​លោក​ទៀត។+

      លោក​បាន​ប្រគល់​កំពែង​នៃ​បន្ទាយ​មាំ​មួន​របស់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ។+

      ពួក​គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា+​ដូច​ស្រែក​ហ៊ោ​នៅ​ថ្ងៃ​បុណ្យ។

  • អេសេគាល ២៤:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ‹ចូរ​ប្រាប់​ពូជ​ពង្ស​អ៊ីស្រាអែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ‹មើល! ខ្ញុំ​ហៀប​នឹង​ធ្វើ​ឲ្យ​កន្លែង​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន​ហើយ+ ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​មាន​អំណួត​ជា​ខ្លាំង និង​ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្រឡាញ់​ពេញ​ចិត្ត។ ឯ​កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​រាល់​គ្នា​ទុក​ចោល ពួក​គេ​នឹង​ត្រូវ​ប្រហារ​ដោយ​ដាវ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក