បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកសម្រេចក្ដី ៦:១-៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ម្ដង​ទៀត។+ ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ម៉ាឌាន​អស់​រយៈ​ពេល​៧​ឆ្នាំ។+ ២ ពួក​ម៉ាឌាន​បាន​ជិះ​ជាន់​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល។+ ដូច្នេះ ដោយ​សារ​ខ្លាច​ពួក​ម៉ាឌាន ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​កន្លែង​លាក់​ខ្លួន*ជា​ច្រើន​នៅ​តាម​ភ្នំ ក្នុង​រូង និង​នៅ​កន្លែង​ដែល​ពិបាក​ចូល​ទៅ​ជិត។+ ៣ រាល់​ដង​ដែល​ជន​ជាតិ​អ៊ីស្រាអែល​សាប​ព្រោះ​គ្រាប់​ពូជ នោះ​ពួក​ម៉ាឌាន ពួក​អាម៉ាលេក+ និង​ពួក​អ្នក​នៅ​ស្រុកខាងកើត+ តែង​តែ​មក​វាយ​ប្រហារ​ជា​និច្ច។ ៤ ពួក​គេ​មក​បោះ​ជំរំ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បំផ្លិច​បំផ្លាញ​ផល​ដំណាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល​រហូត​ដល់​ក្រុង​កាសា។ ពួក​គេ​មិន​ទុក​អ្វី​សោះ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​បរិភោគ សូម្បី​តែ​សត្វ​ចៀម សត្វ​គោ និង​សត្វ​លា ក៏​ពួក​គេ​មិន​ទុក​ឲ្យ​នៅ​ដែរ។+ ៥ ពួក​គេ​ដឹក​ហ្វូង​សត្វ​និង​ត្រសាល​មក​ច្រើន​សន្ធឹក​ដូច​ហ្វូង​កណ្ដូប។+ ពួក​គេ​និង​សត្វ​អូដ្ឋ​មាន​ចំនួន​ច្រើន​ឥត​គណនា។+ ពួក​គេ​ចូល​មក​ដើម្បី​បំផ្លាញ​ទឹក​ដី​របស់​ជន​ជាតិ​អ៊ីស្រាអែល។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក