-
អេសាយ ៤៩:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ «នៅគ្រាដែលខ្ញុំពេញចិត្តខ្ញុំបានតបឆ្លើយទៅអ្នក។+ នៅថ្ងៃសង្គ្រោះ ខ្ញុំបានជួយអ្នក។+
ខ្ញុំបន្តការពារអ្នក ដើម្បីយកអ្នកទុកជាកិច្ចព្រមព្រៀងរវាងខ្ញុំនិងបណ្ដាជន+ដើម្បីស្ដារស្រុកនេះឡើងវិញ
ដើម្បីប្រគល់ទឹកដីដែលបានត្រូវបោះបង់ចោលដល់ពួកគេទុកជាមត៌ក+
៩ ដើម្បីប្រាប់ទៅពួកអ្នកទោសថា៖ ‹ចូរចេញមក!›+
និងប្រាប់ទៅពួកអ្នកដែលស្ថិតក្នុងទីងងឹតថា៖+ ‹ចូរបង្ហាញខ្លួនមក!›។
នៅតាមផ្លូវ ពួកគេនឹងបានអាហារបរិភោគ
នៅសងខាងផ្លូវ*ទាំងប៉ុន្មាន នឹងមានវាលស្មៅខៀវខ្ចី។
-
-
អេសាយ ៦១:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦១ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត បានសណ្ឋិតលើខ្ញុំ+
ពីព្រោះព្រះយេហូវ៉ាបានតែងតាំងខ្ញុំឲ្យប្រកាសដំណឹងល្អដល់ជនដែលមានចិត្តសុភាព។+
លោកបានចាត់ខ្ញុំឲ្យផ្ដល់កម្លាំងចិត្តដល់អ្នកដែលសោកសៅ
ហើយឲ្យប្រកាសប្រាប់អ្នកដែលជាប់ជាឈ្លើយអំពីការដោះលែង
និងប្រាប់អ្នកទោសអំពីការមើលឃើញឡើងវិញ+
-