-
ការបំភ្លឺច្បាប់ ៤:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ អ្នករាល់គ្នាត្រូវកាន់តាមបញ្ញត្តិនិងការសម្រេចក្ដីទាំងនោះឲ្យបានដិតដល់+ ព្រោះនោះនឹងបង្ហាញថាអ្នករាល់គ្នាមានប្រាជ្ញា+និងការយល់ដឹង+នៅចំពោះប្រជាជាតិនានា ហើយពេលពួកគេឮបញ្ញត្តិនិងការសម្រេចក្ដីទាំងនោះ ពួកគេនឹងសរសើរថា៖ ‹ប្រជាជាតិនេះពិតជាមានប្រាជ្ញាវាងវៃនិងការយល់ដឹងជ្រៅជ្រះមែន!›។+
-
-
យ៉ូស្វេ ១:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ «សំខាន់អ្នកត្រូវមានចិត្តក្លាហានហើយរឹងមាំខ្លាំងក្លា ព្រមទាំងយកចិត្តទុកដាក់ធ្វើតាមច្បាប់ទាំងមូលដែលម៉ូសេជាអ្នកបម្រើខ្ញុំបានបង្គាប់ដល់អ្នក កុំខានធ្វើតាមច្បាប់ណាមួយឲ្យសោះ។+ យ៉ាងនោះ អ្នកអាចប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ការទាំងអស់។+ ៨ អ្នកត្រូវបន្តនិយាយអំពីច្បាប់ទាំងនោះ។+ អ្នកត្រូវអាននិងរំពឹងគិតអំពីច្បាប់ទាំងនោះ*ទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យអ្នកធ្វើតាមច្បាប់ទាំងអស់នោះយ៉ាងដិតដល់។+ បើអ្នកធ្វើដូច្នោះ អ្នកនឹងប្រព្រឹត្តដោយប្រាជ្ញា ហើយជីវិតរបស់អ្នកនឹងបានជោគជ័យ។+
-
-
បណ្ដាស្ដេចទី១ ២:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ កូនត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ាជាព្រះរបស់កូន ដោយដើរតាមគ្រប់ទាំងផ្លូវរបស់លោក ហើយកាន់តាមច្បាប់និងបញ្ញត្តិរបស់លោក ថែមទាំងគោរពតាមការវិនិច្ឆ័យ និងធ្វើតាមការរំលឹករបស់លោក ដែលបានត្រូវកត់ទុកក្នុងច្បាប់ម៉ូសេ+ យ៉ាងនោះកូននឹងទទួលជោគជ័យក្នុងគ្រប់ការទាំងអស់ដែលកូនធ្វើ ព្រមទាំងគ្រប់កន្លែងដែលកូនទៅ។
-
-
ចម្រៀងសរសើរព្រះ ១១៩:១០០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០០ ខ្ញុំប្រព្រឹត្តដោយមានការយល់ដឹងច្រើនជាងមនុស្សវ័យចាស់
ពីព្រោះខ្ញុំធ្វើតាមបង្គាប់របស់លោក។
-
-
ធីម៉ូថេទី២ ៣:១៤, ១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ចំណែកអ្នកវិញ ចូរបន្តប្រព្រឹត្តតាមអ្វីៗដែលអ្នកបានរៀននិងដែលបានត្រូវនាំឲ្យជឿជាក់+ ព្រោះអ្នកស្គាល់ច្បាស់ថាអ្នកណាបានបង្រៀនអ្នកអំពីអ្វីៗទាំងនោះ ១៥ ហើយថាតាំងពីអ្នកនៅជាទារកនៅឡើយ+ អ្នកបានស្គាល់ឯកសារបរិសុទ្ធនានា+ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ តាមរយៈជំនឿលើគ្រិស្តយេស៊ូ។+
-