ប្រវត្តិហេតុទី១ ២១:១៣ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ១៣ ដូច្នេះ ដាវីឌនិយាយទៅកាន់កាដថា៖ «នេះពិបាកណាស់សម្រាប់ខ្ញុំ។ សូមឲ្យខ្ញុំធ្លាក់ទៅក្នុងដៃរបស់ព្រះយេហូវ៉ាចុះ ព្រោះសេចក្ដីមេត្តាករុណារបស់លោកគឺធំធេងណាស់+ តែសូមកុំឲ្យខ្ញុំធ្លាក់ទៅក្នុងដៃរបស់មនុស្សឡើយ»។+ ចម្រៀងសរសើរព្រះ ៨៦:១៥ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ១៥ ប៉ុន្តែ ឱព្រះយេហូវ៉ា លោកជាព្រះដែលមានសេចក្ដីមេត្តាករុណានិងមានចិត្តអាណិតអាសូរលោកមិនរហ័សខឹង លោកមានសេចក្ដីស្រឡាញ់*និងសេចក្តីស្មោះត្រង់ជាបរិបូរ។+ អេសាយ ៥៥:៧ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ៧ ចូរឲ្យមនុស្សទុច្ចរិតលះចោលផ្លូវរបស់ខ្លួន+ហើយមនុស្សអាក្រក់លះបង់គំនិតរបស់ខ្លួនទៅ។ ចូរឲ្យគាត់ត្រឡប់មកព្រះយេហូវ៉ា ព្រោះលោកនឹងបង្ហាញសេចក្ដីមេត្តាករុណាចំពោះគាត់+គឺមកឯព្រះនៃយើង ព្រោះលោកនឹងអភ័យទោសឲ្យជាបរិបូរ។*+ កូរិនថូសទី២ ១:៣ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ៣ សូមសរសើរព្រះ ជាបិតារបស់លោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង+ ហើយជាបិតានៃសេចក្ដីមេត្តាករុណា+ និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង+ យ៉ាកុប ៥:១១ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ១១ មើល! យើងចាត់ទុកពួកអ្នកដែលបានស៊ូទ្រាំថាជាអ្នកមានសុភមង្គល។+ អ្នករាល់គ្នាធ្លាប់ឮអំពីការស៊ូទ្រាំរបស់យ៉ូប+ ក៏ដឹងអំពីពរដែលព្រះយេហូវ៉ា*បានឲ្យដល់គាត់+ ហើយតាមរយៈការនោះ អ្នកឃើញថាព្រះយេហូវ៉ា*មានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងពេញទៅដោយសេចក្ដីមេត្តាករុណា។+
១៣ ដូច្នេះ ដាវីឌនិយាយទៅកាន់កាដថា៖ «នេះពិបាកណាស់សម្រាប់ខ្ញុំ។ សូមឲ្យខ្ញុំធ្លាក់ទៅក្នុងដៃរបស់ព្រះយេហូវ៉ាចុះ ព្រោះសេចក្ដីមេត្តាករុណារបស់លោកគឺធំធេងណាស់+ តែសូមកុំឲ្យខ្ញុំធ្លាក់ទៅក្នុងដៃរបស់មនុស្សឡើយ»។+
១៥ ប៉ុន្តែ ឱព្រះយេហូវ៉ា លោកជាព្រះដែលមានសេចក្ដីមេត្តាករុណានិងមានចិត្តអាណិតអាសូរលោកមិនរហ័សខឹង លោកមានសេចក្ដីស្រឡាញ់*និងសេចក្តីស្មោះត្រង់ជាបរិបូរ។+
៧ ចូរឲ្យមនុស្សទុច្ចរិតលះចោលផ្លូវរបស់ខ្លួន+ហើយមនុស្សអាក្រក់លះបង់គំនិតរបស់ខ្លួនទៅ។ ចូរឲ្យគាត់ត្រឡប់មកព្រះយេហូវ៉ា ព្រោះលោកនឹងបង្ហាញសេចក្ដីមេត្តាករុណាចំពោះគាត់+គឺមកឯព្រះនៃយើង ព្រោះលោកនឹងអភ័យទោសឲ្យជាបរិបូរ។*+
៣ សូមសរសើរព្រះ ជាបិតារបស់លោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង+ ហើយជាបិតានៃសេចក្ដីមេត្តាករុណា+ និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង+
១១ មើល! យើងចាត់ទុកពួកអ្នកដែលបានស៊ូទ្រាំថាជាអ្នកមានសុភមង្គល។+ អ្នករាល់គ្នាធ្លាប់ឮអំពីការស៊ូទ្រាំរបស់យ៉ូប+ ក៏ដឹងអំពីពរដែលព្រះយេហូវ៉ា*បានឲ្យដល់គាត់+ ហើយតាមរយៈការនោះ អ្នកឃើញថាព្រះយេហូវ៉ា*មានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងពេញទៅដោយសេចក្ដីមេត្តាករុណា។+