-
អ្នកទូន្មាន ២:១៨, ១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ខ្ញុំស្អប់អ្វីទាំងប៉ុន្មានដែលខ្ញុំបានខំប្រឹងប្រែងធ្វើនៅក្រោមថ្ងៃ+ ដោយសារខ្ញុំត្រូវរក្សាទុកអ្វីទាំងនោះឲ្យអ្នកដែលមកក្រោយខ្ញុំ។+ ១៩ តើអ្នកណាដឹងថាគាត់នឹងមានប្រាជ្ញាឬល្ងង់ខ្លៅ?+ ទោះជាយ៉ាងណាក៏ដោយ គាត់នឹងគ្រប់គ្រងលើអ្វីៗទាំងអស់ដែលខ្ញុំព្យាយាមរកបានដោយប្រាជ្ញានៅក្រោមថ្ងៃ។ នេះក៏អសារឥតការដូចគ្នា។
-
-
អ្នកទូន្មាន ៤:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ មានមនុស្សម្នាក់ដែលនៅតែឯង គាត់គ្មានមិត្តភក្ដិ គ្មានកូន គ្មានបងប្អូនទេ។ ប៉ុន្តែ គាត់ប្រឹងប្រែងធ្វើការឥតឈប់។ គាត់មិនចេះស្កប់ចិត្តនឹងទ្រព្យសម្បត្តិឡើយ។+ តែគាត់មិនដែលសួរខ្លួនឯងថា៖ ‹តើខ្ញុំខំធ្វើការនឿយហត់ដើម្បីអ្នកណា? ម្ដេចបានជាខ្ញុំមិនធ្វើអ្វីដែលនាំឲ្យខ្លួនសប្បាយទៅ?›។+ នេះក៏អសារឥតការដូចគ្នា និងជាការនឿយលំបាកទទេៗ។+
-
-
លូកា ១២:១៩, ២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ហើយខ្ញុំនឹងប្រាប់ខ្លួនខ្ញុំថា៖ «ខ្ញុំអើយ! ខ្ញុំបានប្រមូលទុករបស់ល្អជាច្រើន ល្មមសម្រាប់យូរឆ្នាំទៀត ចូរសម្រាកចុះ ហើយបរិភោគនិងផឹកឲ្យសប្បាយទៅ»›។ ២០ ប៉ុន្តែ ព្រះមានប្រសាសន៍ទៅគាត់ថា៖ ‹មនុស្សឥតចេះគិតពិចារណាអើយ នៅយប់នេះឯង គេនឹងទាមទារជីវិត*របស់អ្នកហើយ។ ដូច្នេះ តើអ្នកណានឹងទទួលអ្វីៗដែលអ្នកបានប្រមូលទុកនោះ?›។+
-