-
សុភាសិត ២១:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ជនទុច្ចរិតជាថ្លៃលោះសម្រាប់មនុស្សសុចរិត
ហើយជនក្បត់នឹងត្រូវយកទៅជំនួសមនុស្សទៀងត្រង់។+
-
-
ដានីយ៉ែល ៦:២៣, ២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ឮដូច្នេះ ស្ដេចត្រេកអរជាខ្លាំង ហើយក៏បញ្ជាឲ្យគេយោងដានីយ៉ែលចេញពីរូងតោ។ ពេលដានីយ៉ែលចេញមក មិនឃើញមានរបួសនៅលើខ្លួនគាត់ទេ ព្រោះគាត់បានទុកចិត្តព្រះរបស់គាត់។+
២៤ បន្ទាប់មក ស្ដេចក៏បានចេញបញ្ជាឲ្យគេយកពួកបុរសដែលចោទប្រកាន់ដានីយ៉ែលទៅបោះក្នុងរូងតោ ព្រមជាមួយនឹងប្រពន្ធកូនរបស់ពួកគេដែរ។ កាលពួកគេមិនទាន់ធ្លាក់ដល់បាតរូងផង សត្វតោបានហក់ទៅបំបាក់ឆ្អឹងពួកគេទៅ។+
-