បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ២:២២-២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ឥឡូវ អេលី​មាន​វ័យ​ចាស់​ណាស់​ហើយ។ គាត់​បាន​ឮ​អំពី​អ្វី​ទាំង​អស់​ដែល​កូន​ប្រុស​ៗ​គាត់​បាន​ប្រព្រឹត្ត+ទៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ឡាយ ព្រម​ទាំង​រឿង​ដែល​កូន​ប្រុស​ៗ​គាត់​បាន​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ដែល​បម្រើ​នៅ​ទ្វារ​ត្រសាល​ជំនុំ។+ ២៣ អេលី​រមែង​សួរ​កូន​ប្រុស​ៗ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​កូន​ចេះ​តែ​ធ្វើ​អំពើ​បែប​នេះ? អ្វី​ដែល​ពុក​បាន​ឮ​មនុស្ស​ទាំង​អស់​និយាយ​អំពី​កូន សុទ្ធតែ​អាក្រក់។ ២៤ ឈប់​ទៅ​កូន! រឿង​ដែល​ពុក​ឮ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​និយាយ​អំពី​កូន គឺ​មិន​ល្អ​ទេ។ ២៥ បើ​មនុស្ស​ម្នាក់​ធ្វើ​ខុស​ចំពោះ​មនុស្ស​ម្នាក់​ទៀត នោះ​អ្នក​ឯ​ទៀត​អាច​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​គាត់​បាន* តែ​បើ​មនុស្ស​ម្នាក់​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា+ តើ​អ្នក​ណា​អាច​អធិដ្ឋាន​អង្វរ​ឲ្យ​គាត់​បាន?​»។ ក៏​ប៉ុន្តែ កូន​ប្រុស​ទាំង​នោះ​មិន​ស្ដាប់​បង្គាប់​ឪ​ពុក​ទេ ព្រោះ​ព្រះ​យេហូវ៉ា​បាន​តាំង​ចិត្ត​សម្លាប់​ពួក​គេ​ចោល។+

  • សាំយូអែលទី១ ៨:១-៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ កាល​ដែល​សាំយូអែល​មាន​វ័យ​កាន់​តែ​ចាស់ គាត់​បាន​តែង​តាំង​កូន​ប្រុស​ៗ​របស់​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ ២ កូន​ប្រុស​ទី​១​ឈ្មោះ​យ៉ូអែល និង​កូន​ប្រុស​ទី​២​ឈ្មោះ​អាប៊ីយ៉ា។+ ពួក​គេ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​នៅ​ក្រុង​បៀរសេបា។ ៣ ក៏​ប៉ុន្តែ ពួក​គេ​មិន​បាន​ប្រព្រឹត្ត​តាម​គន្លង​របស់​ឪ​ពុក​ទេ។ ពួក​គេ​ខំ​រក​កម្រៃ​តាម​របៀប​មិន​ទៀង​ត្រង់។+ ពួក​គេ​ទទួល​សំណូក+ ថែម​ទាំង​កាត់​ក្ដី​ដោយ​អយុត្តិធម៌​ទៀត​ផង។+

  • សាំយូអែលទី២ ១៥:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ភ្លាម​នោះ ដាវីឌ​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​គាត់​ក្នុង​ក្រុង​យេរូសាឡិម​ថា​៖ ​«​ចូរ​យើង​នាំ​គ្នា​ក្រោក​ឡើង ហើយ​រត់​ចេញ​ភ្លាម។+ បើ​មិន​ដូច្នោះ​ទេ គ្មាន​អ្នក​ណា​ម្នាក់​គេច​ផុត​ពី​អាប់សាឡំ​ឡើយ! ចូរ​ប្រញាប់​ឡើង ក្រែង​លោ​គាត់​មក​ទាន់​យើង ហើយ​សម្លាប់​យើង​និង​មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​នេះ​ដោយ​មុខ​ដាវ!​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក