-
ជំរឿនបណ្ដាជន ២០:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ បន្ទាប់មក ម៉ូសេនិងអេរ៉ុនបានហៅពួកជំនុំឲ្យមកជួបជុំគ្នានៅមុខផ្ទាំងថ្ម។ រួចម៉ូសេនិយាយថា៖ «ចូរស្ដាប់ចុះ ឱពួកអ្នកបះបោរអើយ! តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីផ្ទាំងថ្មនេះសម្រាប់អ្នករាល់គ្នាឬ?»។+
-
-
ជំរឿនបណ្ដាជន ២០:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេនិងអេរ៉ុនថា៖ «ដោយសារអ្នកទាំងពីរមិនបានបង្ហាញជំនឿលើខ្ញុំ ហើយមិនបានលើកតម្កើងខ្ញុំជាបរិសុទ្ធនៅមុខបណ្ដាជនអ៊ីស្រាអែល នោះអ្នកទាំងពីរនឹងមិនអាចនាំពួកគេចូលទៅក្នុងស្រុកដែលខ្ញុំបានសន្យាឲ្យពួកគេនោះឡើយ»។+
-
-
សាំយូអែលទី២ ១២:៩-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ហេតុអ្វីបានជាអ្នកមើលងាយបង្គាប់របស់ព្រះយេហូវ៉ា ដោយប្រព្រឹត្តអំពើអាក្រក់ដូច្នេះ? អ្នកបានធ្វើឃាតអ៊ូរីជនជាតិហេត!+ គឺអ្នកសម្លាប់គាត់ដោយមុខដាវរបស់ពួកអាំម៉ូន+ រួចអ្នកយកប្រពន្ធគាត់មកធ្វើជាប្រពន្ធរបស់អ្នក។+ ១០ ហេតុនេះ ក្រុមគ្រួសារអ្នកនឹងត្រូវជួបអន្តរាយមិនចេះចប់*+ ព្រោះអ្នកបានមើលងាយខ្ញុំ ដោយយកប្រពន្ធអ៊ូរីជនជាតិហេតមកធ្វើជាប្រពន្ធរបស់អ្នក›។ ១១ ព្រះយេហូវ៉ាមានប្រសាសន៍ទៀតថា៖ ‹ខ្ញុំនឹងធ្វើឲ្យមានអន្តរាយក្នុងក្រុមគ្រួសាររបស់អ្នក។+ នៅចំពោះមុខអ្នក ខ្ញុំនឹងយកប្រពន្ធទាំងប៉ុន្មានរបស់អ្នកឲ្យទៅបុរសម្នាក់ទៀត+ ហើយបុរសនោះនឹងរួមដំណេកជាមួយនឹងប្រពន្ធទាំងនោះរបស់អ្នកដោយគ្មានលាក់លៀម។+
-