-
ការបំភ្លឺច្បាប់ ៣០:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ «ពេលដែលពាក្យទាំងនេះកើតឡើងចំពោះអ្នក ពោលគឺពរនិងបណ្ដាសាដែលខ្ញុំបានឲ្យអ្នករាល់គ្នាជ្រើសរើសនៅថ្ងៃនេះ+ ហើយអ្នករាល់គ្នានឹកឃើញអ្វីទាំងនេះ+ក្នុងចំណោមប្រជាជាតិនានាដែលព្រះយេហូវ៉ាបណ្ដេញអ្នករាល់គ្នាឲ្យទៅរស់នៅ+ ២ រួចអ្នករាល់គ្នានិងកូនចៅរបស់អ្នករាល់គ្នាត្រឡប់មករកព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាវិញ+ ព្រមទាំងធ្វើតាមបង្គាប់ទាំងអស់របស់លោកដោយអស់ពីកម្លាំងកាយចិត្ត ជាបង្គាប់ដែលខ្ញុំប្រាប់អ្នករាល់គ្នានៅថ្ងៃនេះ+ ៣ នោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងរំដោះអ្នករាល់គ្នាពីការជាប់ជាឈ្លើយ។+ ព្រះយេហូវ៉ានឹងបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នករាល់គ្នា+ ហើយថែមទាំងប្រមូលអ្នករាល់គ្នាពីស្រុកដែលលោកបានបណ្ដេញអ្នករាល់គ្នាឲ្យទៅរស់នៅ។+
-
-
អេសាយ ៦៦:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ពួកគេនឹងនាំជនរួមជាតិទាំងអស់របស់អ្នកពីចំណោមប្រជាជាតិនានា+ មកជូនជាអំណោយដល់ព្រះយេហូវ៉ា។ ពួកគេនាំមកដោយបញ្ជិះលើខ្នងសេះ ខ្នងលា ខ្នងអូដ្ឋដែលរត់លឿន និងរទេះតូចធំ ធ្វើដំណើរឡើងទៅលើភ្នំបរិសុទ្ធរបស់ខ្ញុំជាយេហូវ៉ានៅក្រុងយេរូសាឡិម គឺដូចពេលដែលប្រជាជាតិអ៊ីស្រាអែលនាំយកអំណោយដែលដាក់ក្នុងភាជនៈស្អាតបរិសុទ្ធទៅជូននៅវិហាររបស់ខ្ញុំដែរ»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។
-
-
អេសេគាល ៣៦:២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ‹ខ្ញុំនឹងយកអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិនានា ហើយប្រមូលអ្នករាល់គ្នាពីស្រុកទាំងឡាយ រួចនាំអ្នករាល់គ្នាមករស់នៅក្នុងស្រុករបស់ខ្លួនវិញ។+
-