-
យេរេមា ៦:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ «ចាប់ពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត ពួកគេទាំងអស់សុទ្ធតែរកស៊ីមិនទៀងត្រង់+
ហើយចាប់ពីពួកអ្នកប្រកាសទំនាយទៅដល់ពួកសង្ឃពួកគេសុទ្ធតែជាជនបោកប្រាស់។+
១៤ ពួកគេធ្វើឲ្យរបួសរាស្ត្រខ្ញុំជាសះតែបន្តិចបន្តួចទេ ដោយនិយាយថា៖
‹មានសន្តិភាពហើយ! មានសន្តិភាពហើយ!› តែតាមពិតគ្មានទាល់តែសោះ។+
-
-
អេសេគាល ១៣:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ពេលនោះ ពួកអ្នកប្រកាសទំនាយនឹងវិនាសពីស្រុកអ៊ីស្រាអែល គឺពួកអ្នកដែលប្រកាសទំនាយអំពីក្រុងយេរូសាឡិម ជាពួកអ្នកដែលប្រាប់ពួកអ្នកក្រុងអំពីសេចក្ដីសុខសាន្តដែលខ្លួនបានឃើញក្នុងគំនិត តែគ្មានសេចក្ដីសុខសាន្តសោះ»›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
-