-
ម៉ាថាយ ៤:១៣-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ បន្ថែមទៀត ក្រោយពីលោកចេញពីក្រុងណាសារ៉ែត លោកបានទៅរស់នៅក្រុងកាពើណិម+ដែលនៅក្បែរសមុទ្រ ក្នុងតំបន់សេប៊ូឡូន និងតំបន់ណែបថាលី។ ១៤ នេះដើម្បីសម្រេចទំនាយដែលបានត្រូវប្រកាសតាមរយៈអេសាយ។ ទំនាយនោះថា៖ ១៥ «ឱទឹកដីសេប៊ូឡូននិងទឹកដីណែបថាលី ជាស្រុកកាលីឡេនៃប្រជាជាតិនានាអើយ អ្នកជាស្រុកដែលនៅតាមផ្លូវទៅឯសមុទ្រ ហើយក៏នៅខាងលិចនៃទន្លេយ៉ូដាន់! ១៦ បណ្ដាជនដែលកំពុងរស់នៅទីងងឹតបានឃើញពន្លឺដ៏ភ្លឺចិញ្ចាច ហើយចំណែកអស់អ្នកដែលនៅតំបន់ដែលនៅក្រោមស្រមោលនៃសេចក្ដីស្លាប់ នោះពន្លឺ+បានរះមកលើពួកគេ»។+
-
-
លូកា ២:៣០-៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ ពីព្រោះខ្ញុំបានឃើញដោយផ្ទាល់ភ្នែកនូវរបៀបដែលលោកនឹងផ្ដល់សេចក្ដីសង្គ្រោះ+ ៣១ តាមរយៈបុគ្គលដែលលោកបានចាត់ឲ្យមក ដើម្បីឲ្យប្រជាជាតិទាំងអស់បានឃើញ។+ ៣២ អ្នកនោះគឺជាពន្លឺ+ដែលនឹងយកស្បៃងងឹតចេញពីប្រជាជាតិទាំងឡាយ+ ក៏ជាសិរីរុងរឿងរបស់អ៊ីស្រាអែលជារាស្ដ្ររបស់លោកដែរ»។
-