-
អេសាយ ៩:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ប៉ុន្តែ ភាពងងឹតសូន្យសុងក្នុងស្រុកនោះនឹងមិនដូចភាពងងឹតសូន្យសុងនៅគ្រាមុនទេ គឺនៅពេលដែលទឹកដីសេប៊ូឡូននិងទឹកដីណែបថាលីបានជួបទុក្ខវេទនា ហើយត្រូវគេមើលងាយ។+ ប៉ុន្តែ ក្រោយមក លោកនឹងធ្វើឲ្យស្រុកនោះទទួលការលើកតម្កើង គឺជាស្រុកនៅតាមផ្លូវទៅឯសមុទ្រ ក្នុងតំបន់ទន្លេយ៉ូដាន់ ហើយជាស្រុកកាលីឡេនៃជនជាតិដទៃ។
២ ពួកអ្នកដែលដើរក្នុងទីងងឹត បានឃើញពន្លឺចិញ្ចាចចិញ្ចែង។
ឯពួកអ្នកដែលរស់នៅក្នុងស្រុកដែលមានភាពងងឹតសូន្យសុង
ពន្លឺបានចាំងទៅលើពួកគេ។+
-