បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ១៩:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ នៅ​គ្រា​នោះ នឹង​មាន​ផ្លូវ​ធំ+ចេញ​ពី​ស្រុក​អេហ្ស៊ីប​ឆ្ពោះ​ទៅ​ស្រុក​អាស៊ីរី។ យ៉ាង​នេះ ពួក​អាស៊ីរី​នឹង​ធ្វើ​ដំណើរ​ចូល​ទៅ​ស្រុក​អេហ្ស៊ីប ហើយ​ពួក​អេហ្ស៊ីប​នឹង​ធ្វើ​ដំណើរ​ចូល​មក​ស្រុក​អាស៊ីរី។ ពួក​អេហ្ស៊ីប​និង​ពួក​អាស៊ីរី​នឹង​បម្រើ​ព្រះ​ជា​មួយ​គ្នា។

  • អេសាយ ២៧:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ នៅ​គ្រា​នោះ មាន​សំឡេង​ផ្លុំ​ស្នែង​លាន់​ឮ​រំពង+ ហើយ​អស់​អ្នក​ដែល​ហៀប​នឹង​វិនាស​ក្នុង​ស្រុក​អាស៊ីរី+ និង​អស់​អ្នក​ដែល​ខ្ចាត់​ខ្ចាយ​នៅ​ស្រុក​អេហ្ស៊ីប+ ពួក​គេ​នឹង​ត្រឡប់​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​លើ​ភ្នំ​បរិសុទ្ធ​ក្នុង​ក្រុង​យេរូសាឡិម​វិញ។+

  • អេសាយ ៣៥:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ នៅ​ទី​នោះ​នឹង​មាន​ផ្លូវ​ធំ​មួយ+ គឺ​ជា​ផ្លូវ​ដែល​គេ​ហៅ​ថា​ផ្លូវ​បរិសុទ្ធ

      មនុស្ស​មិន​ស្អាត​បរិសុទ្ធ​នឹង​មិន​អាច​ដើរ​លើ​ផ្លូវ​នោះ​ទេ។+

      ផ្លូវ​នោះ​ទុក​សម្រាប់​តែ​មនុស្ស​ដែល​ទទួល​ការ​អនុញ្ញាត​ប៉ុណ្ណោះ

      ហើយ​មនុស្ស​ល្ងី​ល្ងើ​មិន​អាច​ដើរ​លើ​ផ្លូវ​នោះ​បាន​ឡើយ។

  • អេសាយ ៤០:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖

      ​«​ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា!+

      ចូរ​ធ្វើ​ឲ្យ​មាន​ផ្លូវ​ធំ​ត្រង់+ភ្លឹង​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ សម្រាប់​ព្រះ​នៃ​យើង។+

  • អេសាយ ៥៧:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ពេល​នោះ​នឹង​មាន​គេ​និយាយ​ថា​៖ ‹ចូរ​សង់​ឡើង! ចូរ​សង់​ផ្លូវ​ឡើង! ចូរ​រៀបចំ​ផ្លូវ​ឲ្យ​បាន​ស្អាត!+

      ចូរ​ដក​ចេញ​នូវ​ឧបសគ្គ​ណា​ដែល​រា​រាំង​ផ្លូវ​របស់​រាស្ត្រ​ខ្ញុំ›​»។

  • យេរេមា ៣១:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ​«​ចូរ​ដំឡើង​បង្គោល​សញ្ញា​នៅ​លើ​ផ្លូវ​សម្រាប់​ខ្លួន

      ព្រម​ទាំង​ដាក់​តម្រុយ​ផង​ដែរ។+

      ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ផ្លូវ​ធំ ជា​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ។+

      ឱ​កូន​ក្រមុំ​បរិសុទ្ធ​នៃ​ស្រុក​អ៊ីស្រាអែល*អើយ! ចូរ​ត្រឡប់​មក​វិញ​ចូរ​វិល​មក​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​វិញ​ចុះ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក