បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ៤៧:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ស្ដី​អំពី​ស្រុក​ភីលីស្ទីន+ មុន​ពេល​ផារ៉ូ​វាយ​ឈ្នះ​ក្រុង​កាសា។

  • អេសេគាល ២៥:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ហេតុ​នេះ ខ្ញុំ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​នឹង​លើក​ដៃ​ទៅ​ទាស់​នឹង​ពួក​ភីលីស្ទីន+ ហើយ​បំផ្លាញ​ពួក​កេរ៉ែត+ ថែម​ទាំង​កម្ទេច​ពួក​អ្នក​ដែល​នៅ​សេស​សល់ ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ទៀត​ផង។+

  • យ៉ូអែល ៣:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ឱ​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ភីលីស្ទីន​អើយ!

      តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ទាស់​នឹង​ខ្ញុំ?

      តើ​អ្នក​រាល់​គ្នា​កំពុង​សង​សឹក​ខ្ញុំ​ចំពោះ​អ្វី​មួយ​ឬ?

      បើ​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ដូច្នេះ​មែន

      នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ការ​សង​សឹក​នោះ​ធ្លាក់​ទៅ​លើ​អ្នក​រាល់​គ្នា​យ៉ាង​ឆាប់​រហ័ស។+

  • អេម៉ុស ១:៦-៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

      ‹​«​ក្រុង​កាសា+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ

      ព្រោះ​ពួក​គេ​បាន​យក​ជន​និរទេស​មួយ​ក្រុម​ធំ+ ទៅ​ប្រគល់​ឲ្យ​ពួក​អេដំ។

       ៧ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កំពែង​ក្រុង​កាសា+

      ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​ក្នុង​ក្រុង​នោះ។

       ៨ ខ្ញុំ​នឹង​បំផ្លាញ​អ្នក​ក្រុង​អាសូត+

      ខ្ញុំ​នឹង​ប្រហារ​អ្នក​គ្រប់​គ្រង​ក្រុង​អាសកាឡូន+

      ខ្ញុំ​នឹង​លើក​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន+

      ហើយ​ពួក​ភីលីស្ទីន​ដែល​នៅ​សេស​សល់​នឹង​វិនាស​ទៅ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត›។

  • សេផានា ២:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ព្រោះ​ក្រុង​កាសា​នឹង​ទៅ​ជា​ក្រុង​ដែល​គេ​បោះ​បង់​ចោល

      ហើយ​ក្រុង​អាសកាឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។+

      អ្នក​ក្រុង​អាសូត​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់

      ហើយ​ក្រុង​អេក្រុន​នឹង​ត្រូវ​រំលើង។+

  • សាការី ៩:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៥ ក្រុង​អាសកាឡូន​នឹង​ឃើញ ហើយ​តាំង​ភ័យ​ខ្លាច

      ក្រុង​កាសា​នឹង​កើត​ទុក្ខ​ព្រួយ​ជា​ខ្លាំង

      ក្រុង​អេក្រុន​ក៏​ដូច​គ្នា​ដែរ ពី​ព្រោះ​អ្នក​ដែល​នាង​សង្ឃឹម​បាន​ត្រូវ​បង្អាប់​បង្អោន។

      ស្ដេច​របស់​ក្រុង​កាសា​នឹង​វិនាស​ទៅ

      ហើយ​ក្រុង​អាសកាឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ​ទៀត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក