-
អេសាយ ២០:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «មើល! ដូចអេសាយជាអ្នកបម្រើខ្ញុំបានដើរដោយមានតែសម្លៀកបំពាក់ក្នុង និងដើរដោយជើងទទេអស់រយៈពេលបីឆ្នាំ ទុកជាសញ្ញាសម្គាល់+និងជាការព្រមានអំពីអ្វីដែលនឹងកើតឡើងចំពោះស្រុកអេហ្ស៊ីប+និងស្រុកអេត្យូពី+ ៤ នោះស្ដេចស្រុកអាស៊ីរីនឹងចាប់ជនជាតិអេហ្ស៊ីប+និងជនជាតិអេត្យូពីទាំងក្មេងទាំងចាស់យកទៅធ្វើជាឈ្លើយ ហើយនាំពួកគេទៅទាំងជើងទទេ និងខ្លួនអាក្រាតលេចគូទ។ យ៉ាងនោះ ពួកអេហ្ស៊ីបនឹងអាម៉ាស់មុខជាខ្លាំង
-
-
យេរេមា ២៥:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ដូច្នេះ ខ្ញុំក៏យកពែងចេញពីដៃព្រះយេហូវ៉ា ទៅឲ្យប្រជាជាតិនានាផឹក ជាប្រជាជាតិដែលព្រះយេហូវ៉ាចាត់ខ្ញុំឲ្យទៅឯពួកគេ។+
-
-
យេរេមា ២៥:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ បន្ទាប់មកគឺផារ៉ូស្ដេចស្រុកអេហ្ស៊ីប និងពួកអ្នកបម្រើគាត់ ព្រមទាំងមន្ត្រីនិងរាស្ត្ររបស់គាត់+
-
-
យេរេមា ៤៣:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ រួចមក អ្នកត្រូវនិយាយទៅពួកគេថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «មើល! ខ្ញុំនឹងឲ្យគេទៅហៅនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនជាអ្នកបម្រើខ្ញុំឲ្យមក+ ហើយខ្ញុំនឹងដាក់បល្ល័ង្កគាត់នៅលើថ្មធំៗដែលខ្ញុំបានលាក់។ រួចគាត់នឹងដំឡើងត្រសាលនៃរាជ្យគាត់នៅលើថ្មទាំងនោះ។+ ១១ គាត់នឹងមកវាយប្រហារស្រុកអេហ្ស៊ីប។+ ពេលនោះ អ្នកណាដែលត្រូវស្លាប់ដោយដាវ នឹងស្លាប់ដោយដាវ។ អ្នកណាដែលត្រូវស្លាប់ដោយរោគរាតត្បាត នឹងស្លាប់ដោយរោគរាតត្បាត។ អ្នកណាដែលត្រូវគេចាប់យកទៅធ្វើជាឈ្លើយ នឹងធ្វើជាឈ្លើយ។+
-