-
យេរេមា ២៥:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ នោះខ្ញុំនឹងចាត់បណ្ដាជនទាំងឡាយពីភាគខាងជើងឲ្យមក»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ «ខ្ញុំនឹងចាត់នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ដែលជាអ្នកបម្រើរបស់ខ្ញុំ+ ឲ្យមកទាស់នឹងស្រុកនេះនិងពួកអ្នកស្រុកនេះ+ ព្រមទាំងទាស់នឹងប្រជាជាតិនានាដែលនៅជុំវិញ។+ ខ្ញុំនឹងបំផ្លាញពួកគេ ហើយធ្វើឲ្យពួកគេទៅជាហេតុដែលនាំឲ្យមានការភ័យតក់ស្លុត និងធ្វើឲ្យពួកគេរងការប្រមាថមើលងាយ ហើយត្រូវវិនាសជារៀងរហូត។
-
-
យេរេមា ២៧:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ មើល! ខ្ញុំបានប្រគល់ទឹកដីទាំងមូលទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា+ស្ដេចស្រុកបាប៊ីឡូនដែលជាអ្នកបម្រើខ្ញុំហើយ។ សូម្បីតែសត្វព្រៃដែលនៅឯវាល ក៏ខ្ញុំឲ្យពួកវានៅក្រោមអំណាចគាត់ដែរ។
-
-
អេសេគាល ២៩:១៩, ២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំនឹងប្រគល់ស្រុកអេហ្ស៊ីបដល់នេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន។+ គាត់នឹងរឹបអូសយកទ្រព្យសម្បត្តិនិងរបស់របរជាច្រើនពីទីនោះ ហើយអ្វីៗទាំងនោះនឹងទៅជាប្រាក់ឈ្នួលដល់កងទ័ពគាត់›។
២០ «‹ខ្ញុំនឹងឲ្យស្រុកអេហ្ស៊ីបទុកជាប្រាក់ឈ្នួលដល់ស្ដេចស្រុកបាប៊ីឡូន សម្រាប់កម្លាំងពលកម្មដែលគាត់បានបញ្ចេញទៅលើក្រុងទីរ៉ុស ព្រោះគាត់បានធ្វើការឲ្យខ្ញុំ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
-